ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរស៤នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរស៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៩៦២ ត្រង់ចំណុចមុខវត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HY-6903 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៩៦២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HH-5245 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា បានបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូឌ្រីមរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ចំណែកខាងភាគីម៉ូតូនិចរងរបួសធ្ងន់ពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗដែរ។

បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖