ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រកាសមានករណីឆ្លងកូវីដ​-១៩ជាលើកដំបូង​

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) នៅថ្ងៃទី​២៦ ខែកក្កដា បានផ្សាយថា​ ទីក្រុងព្យុងយ៉ាងមានករណីឆ្លងកូវីដ-១៩​ជាលើកដំបូងនៅក្នុងប្រទេសនេះ ខណៈពិភពលោកមានអ្នកឆ្លងដល់ទៅ ជាង​១៦លាននាក់ហើយ​។
សារព័ត៌មាន(KCNA)បានផ្សាយថា កាលពីថ្ងៃទី​២៥ ខែកក្កដា មេដឹកនាំ គីម ជុងអ៊ុន បានកោះប្រជុំ​មន្ត្រីជាន់ខ្ពស់ក្នុងគណបក្សពលករកូរ៉េខាងជើង ដើម្បីពិភាក្សាពីហេតុការណ៍អាសន្នដែលកើតឡើងនៅទីក្រុង Kaesong។
កន្លងមក សារព័ត៌មានRodong Sinmun របសកូរ៉េខាងជើង បានផ្សាយថា​ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើឲ្យតាមដាននិងទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ចូលពីក្រៅប្រទេស​។ ជាមួយគ្នានេះដែរ​កូរ៉េខាងជើង ក៏បានប្រកាសថា ប្រទេសនេះកំពុងស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ផងដែរ​។
ចាប់តាំងពីការឆ្លងរាលដាលកូវីដ​-១៩ នៅជុំវិញពិភពលោកពីដើមឆ្នាំ២០២០មក កូរ៉េខាងជើងមិនមានករណីឆ្លងកូវីដ​-១៩ឡើយ រហូតមកទល់ពេលនេះទើប​ប្រកាសថាមានករណីឆ្លងជាលើកដំបូង បញ្ចប់ជាប្រទេសមិនមានអ្នកឆ្លងកូវីដ​-១៩លើពិភពលោក​៕

ដោយ៖ធី រីណា


ចែករំលែក៖