វៀតណាម៖ រថយន្តក្រុងដឹកអ្នកទេសចរណ៍ ប្រមាណ៤០នាក់បានធ្លាក់ចូលប្រឡាយតាមបណ្តោយផ្លូវ ពីទីក្រុងហូជីមិញ ទៅកាន់ខេត្ត ក្វាងប៊ិនប្រទេសវៀតណាម។ ករណីគ្រោះថ្នាក់ខាងលើបណ្តាលឲ្យមានមនុស្ស១៣នាក់ស្លាប់ និងរងរបួសជាច្រើន។
ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី ២៦ខែកក្កដា ស្ថិតនៅជិតស្ពាន ត្រាអាងស្រុក ប៊ូ ត្រាច់ ខេត្ត ក្វាងប៊ិន។ ក្នុងពេលកំពុងតែបើកបរ រថយន្តក៏បានធ្លាក់ប្រឡាយមានជម្រៅដល់ទៅ២ម៉ែត្រ។
នៅវេលាម៉ោង១៤និង៥០នាទីការិយាល័យ គណៈកម្មការខេត្តក្វាងប៊ិន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ មាន១៣នាក់ ក្នុងនោះមាន៤នាក់ស្លាប់ក្នុងមន្ទីរពេទ្យ និង៩នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។ នៅពេលនេះមន្ទីរពេទ្យមិត្តភាពវៀតណាម គុយបាកំពុងតែព្យាបាលអ្នករងរបួស២៣នាក់។
ប្រធានគណៈកម្មការខេត្តក្វាងប៊ិនបានឲ្យដឹងថា រថយន្តក្រុងដែលជួបគ្រោះថ្នាក់ គឺជា អតីតនិស្សិត ទៅទស្សនកិច្ច ៕ធី រីណា