ភ្នំពេញ៖ បើតាមអក្សរសាស្រ្តខ្មែរ – Khmer literature រឿងទុំទាវ បានបង្ហាញលក្ខណៈជាតិដូចតទៅ៖
-តាមរយៈរឿងនេះ អ្នកនិពន្ធបានបង្ហាញពីស្នេហានិងប្រពៃណី នំមិនធំជាងនាឡិ។
មូលបញ្ហារឿង បញ្ហាសំខាន់នៅក្នុងរឿង គឺបង្ហាញពីការតស៊ូទាមទារសិទ្ធិសេរីភាព ស្នេហារបស់អ្នកទាំងពីរដែលមានលក្ខណៈជាបុគ្គល ស្ថិតនៅ ក្រោមឥទ្ធិលពលអំណាចគ្រួសារ យ៉ាងតឹងរឹង។ បញ្ហាសំខាន់ មួយ ទៀតគឺ ការគ្រប់គ្រងសង្គមនិងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
-ការបង្ហាញតួអង្គ មានតួអង្គបង្កប់នូវលក្ខណៈជាតិ
– ទុំ ពេញវ័យចូលបួស រៀនធម៌ រៀនអក្សរ រៀនវិជ្ជាជិវៈ ដែល មានព្រះសង្ឃជាគ្រូ
– នាងទាវ ពេញវ័យចូលម្លប់ ដើម្បីរៀបចំចិត្តគំនិត វិជ្ជាមេផ្ទះ ត្រៀមខ្លួនទៅអនាគត
– ម្តាយទាវតំណាងឱ្យចិត្តគំនិតអ្នកគ្រប់គ្រងគ្រួសារខ្មែរទាំងឡាយ ចង់ឱ្យកូនខ្ពស់មុខខ្ពស់មាត់ មានទ្រព្យសម្បត្តិ បុណ្យស័ក្តិ តាម ការយកចិត្តទុកដាក់កូនចៅមានគូស្រករ
– អរជូន តំណាងឱ្យមន្ត្រីមានអំណាចលើសលុបធ្វើអ្វីក៏បាន
– រាមាជើងព្រៃ តំណាងឱ្យរបបសង្គមខ្មែរដែលគោរពរបបរាជា និយម
-ប្រពៃណីទំនៀមទម្លាប់
-មានពិធីចូលម្លប់
-ពិធីចូលស្តីដណ្តឹង
-ការនិមន្តព្រះសង្ឃសូត្រធម៌តាមគេហដ្ឋាន
-ទាំងរាស្រ្ត ទាំងមន្ត្រី ចូលចិត្តសិល្បៈដូចគ្នា។
-ជំនឿសាសនា
-ជឿលើហោរាទស្សទាយ៍
-ម្តាយទាវកាន់សីលទៅវត្ត តាមជំនឿព្រះពុទ្ធសាសនា
-ជឿលើមន្តអាគមន៍ ទុំបានសេពមន្តសារិកាលិនថោងដាក់ នាងទាវឱ្យស្រលាញ់ខ្លួន។
-ធម្មជាតិ
ធម្មជាតិអ្នកនិពន្ធ បានបង្ហាញពីទិដ្ឋភាពធម្មជាតិដែល មាននៅក្នុងប្រទេសខ្មែរទាក់ទងនឹងព្រៃព្រឹក្សាបក្សាបក្សីមច្ឆាជាតិ។
-ភូមិសាស្រ្តដំណើររឿងបានកើតឡើងនៅក្នុងប្រទេសខ្មែរដូចជាបាភ្នំត្បូងឃ្មុំ លង្វែកជាដើម។
-ភាសា អ្នកនិពន្ធប្រើភាសាជាតិ ជាភាសាមូលដ្ឋាន ដូចជាឈ្មោះ ទុំ ទាវ នោ ពេជ្រ ។ ដំណើររឿងទាំងមូល អ្នកសរសេរជាពាក្យកាព្យ បទពាក្យពាក្យប្រាំពីរដែលគេបានយកមកប្រើជាស្មូត្រក៏បានច្រៀង ក៏បាន អានក៏បាន…។
លក្ខណៈព្រលឹងជាតិ ភក្តីភាពរបស់តួអង្គទុំទាវដែលតំណាងឱ្យចរឹក ខ្មែរពិតៗ៕
ប្រភព៖ អក្សរសាស្រ្តខ្មែរ – Khmer literature