ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្តិច មានករណី គ្រោះថ្នាក់ផ្ទុះមីនតោន នៅស្រុករតនៈមណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមអគ្គនាយកស៊ីម៉ាកលោក ហេង រតនា ឱ្យដឹងថា៖ នៅមុននេះបន្តិច​ (រសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២០នេះ)​ មានករណីគ្រោះថ្នាក់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់បង​ បានបង្កឱ្យអ្នកបេីកបរត្រាក់ទ័ររងរបួសធ្ងន់​ និងខូចខាតត្រាក់ទ័រមួយគ្រឿង​។
លោកបន្តថា៖ គ្រោះថ្នាក់នេះកេីតនៅពេលត្រាក់ទ័រកំពុងភ្ជួរដីចំការស្វាយ! ។ អគ្គនាយកស៊ីម៉ាកលោក ហេង រតនា សូមសំដែងការសោកស្តាយចំពោះគ្រោះថ្នាក់កេីតឡេីងលេីដីចំការនិងជាដីលំនៅដ្ឋាន​ ដែលបានប្រេីប្រាស់ជាច្រេីនឆ្នាំមកហេីយ៕

ដោយ៖សិលា


ចែករំលែក៖