ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់បានធ្វើជាហៅកង់បីឥណ្ឌារបស់លោកអ៊ុំម្នាក់ដេីម្បីឲ្យដឹកពួកគេខណៈទៅដល់កន្លែងស្ងាត់បានធ្វេីសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះអស់ចំនួន២គ្រឿងហេីយព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះដេញឃាត់ខ្លួនបានម្នាក់ដឹកយកទៅប្រគល់ជូននគរបាលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅផ្លួវបេតុងជាប់ប្រឡាយទឹកស្អុយ ស្ថិតក្នុងសង្កាត់បឹកទំពុនទី១ ខណ្ឌមានជ័យ។
ជនរងគ្រោះ ឈ្មោះ អុក សំបូរ អាយុ ៥៤ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅ ម្ដុំសង្កាត់ អូរឬស្សី ៣ ខណ្ឌដូនពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបេីកកង់បីឥណ្ឌាដេីររកម៉ូយតាមផ្លូវនៅម្តុំផ្សារថ្មី ភ្លាមនោះក៏ជួបជនសង្ស័យចំនួន៣នាក់ក្មេងៗ ពេលនោះជនសង្ស័យក៏បានហៅកង់បីគាត់ដោយប្រាប់ថាពួកគេត្រូវប៉ូលិសចាប់ម៉ូតូអស់ហេីយគ្មានអីជិះទៅផ្ទះទេ ទើបជួលគាត់ឲ្យដឹកទៅម្តុំចំការដូង ក្នុងតំលៃ១៨០០០រៀល ។ជនរងគ្រោះបានបន្តថា ពេលនោះគាត់ក៏បានដឹកពួកគេរហូតមកដល់ផ្លូវបេតុងខាងក្រោយបុរី៩៩៩ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យឲ្យគាត់ឈប់កង់បីហេីយបានចុះដេីរទៅបាត់ ភ្លាមនោះរូបគាត់ក៏បានលូកយកទូរស័ព្ទពីកាបូបដែលដាក់ជាប់និងចង្កេះស្រាប់តែបាត់អស់ចំនួន២គ្រឿងដោយមួយគ្រឿងម៉ាកiPhone និងមួយគ្រឿងទៀតម៉ាក oppo ភ្លាមនោះរូបគាត់ក៏បេីកតាមរក រហូតមកដល់មុខភ្នំពេញស្ព័តក្លឹប ទេីបឃេីញជនសង្ស័យម្នាក់ក៏ឃាត់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លួនបានហេីយជនរងគ្រោះបាននាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ខណៈទៅដល់ក៏មានមន្ត្រីនគរបាលម្នាក់ចេញមកហើយនិយាយថា ជនសង្ស័យខាងលេីជាក្មេងរេីសអេតចាយទេនិងមិនឲ្យអ្នកព័ត៌មានថតរូបទៀតផងរួចក៏នាំទៅសាកសួរបាត់។
ទោះជាយ៉ាងណាយេីងមិនអាចសួនាំពីឈ្មោះជនសង្ស័យបានទេហេីយក៏មិនដឹងពីចំណាក់ការរបស់សមត្ថកិច្ចយ៉ាងណានោះទេ៕ដោយ៖ សុខាសែនជ័យ