ខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន៤៣៤គ្រួសារ មកពីភូមិចំនួន៧ នៃឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
ទន្ទឹមនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកេីតមាននៅក្នុងរដូវវស្សានេះ។
អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖
អង្ករ៣០គីឡូក្រាម,មី១កេស,ត្រីខ១០កំប៉ុង,ឃីត១(មុង ភួយ សារុង ក្រមា អាវយឺត)និងសាប៊ូដុំ២ដុំ និងទេយ្យវត្ថុប្រគេនវត្តចំនួន២ ក្នុងវត្តនីមួយៗប្រគេន៖ ទៀនព្រះវស្សា១គូ,អង្ករ១២០គីឡូក្រាម,មី៥កេស,ត្រីខ៥០កំប៉ុង,ទឹកក្រូច៥កេស,ទឹកសុទ្ធ៥កេស,និងបច្ច័យ ២លានរៀល។
ប្រគេនព្រះគ្រូចៅអធិការ បច្ច័យ ១លានរៀល ប្រគេនព្រះសង្ឃ ក្នុង១អង្គៗ បច្ច័យចំនួន ១០ម៉ឺនរៀល ជូនតាជីយាយជី ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល៕ដោយ៖សិលា