ព័ត៌មានទាន់ហេតុការណ៍៖

បញ្ឈប់ទៅ…ក្នុងនាមសមត្ថកិច្ចយកទម្លាប់មកធ្វើការ បង្កើតទង្វើបំពានច្បាប់ អយុត្តិធម៌ក្នុងសង្គម

ចែករំលែក៖

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋបានលើកឡើងថា៖ បើសិក្សាលើប្រព័ន្ធផ្សព្វផ្សាយ ភាពទូលំទូលាយនៃបណ្តាញសង្គម Facebook ផងនោះ ក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងប្រទេសគ្រប់គ្រងដោយច្បាប់ មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត បិតាសន្តិភាព ស្រឡាញ់ប្រជាពលរដ្ឋ គិតគូ ប្រទេសជាតិ ស្មើមុខ ស្មើមាត់ លើឆាកអន្តរជាតិ ទៅហើយ ហេតុអីនៅមានសមត្ថកិច្ច មួយចំនួនតូច ខ្វះសីលធម៍ វិជ្ជាជីវៈ អត់ស្គាល់ តួនាទីភារកិច្ច របស់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ការពារ បម្រើ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទៅវិញ..! អស់លោកគួរអាណិតដល់ថ្នាក់លើផង នូវកិច្ចខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ សូម្បីបន្តិចពាក្យថានឿយហត់របស់គាត់..?
ប្រជាពលរដ្ឋបានលើកជាចម្ងល់ថា៖ នាយនគរបាលទាំង៧រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់លើជនសង្ស័យ និងជម្រិតយកលុយ ជាមុខរបរក្នុងតំណែង ឬគ្មានយល់ពីភារកិច្ច តួនាទី ចូលជាកងកម្លាំង ឡើងចូលតាមជើងខោ ឬក៏មិនបានឆ្លងកាត់ការសិក្សា វគ្គជំនាន់..!

សូមជម្រាបថា៖ លោកអនុសេនីយ៍ឯក ទូច​ ធារ៉ា​ ពី​មន្ត្រី​នគរបាល មិនដឹងជារត់ការតាមចន្លោះប្រហោងណាទេ គឺគាត់ត្រូវបាន គេរិៈគន់បានផ្លោះ​ឡេីង​ឋានៈ ជាអនុប្រធាន​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ។
ក្រោយមកពោពេញរងនូវការមិនពេញចិត្តក្នុងជួរកងកម្លាំងរួមអង្គភាព ។ គាត់ក៏រងការ​ចោទប្រកាន់​ពី​យុវជន​ ២​ នាក់​ ថាបានចាប់​ពួកគាត់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ធ្វើ​ទារុណកម្ម​ វាយ និងស្នាប់កាំភ្លេីងផង​ ឆក់និងដំបងឆក់ផង​ ក្នុងគោលបំណងជម្រិតទារយកលុយ​ ៤​លាន​រៀល​ កាល​ពីថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ទេីបដោះលែង​ ជនសង្ស័យ ដែលខ្លួនបង្កើតជាឈុតឆាកជាបទល្មើស។
ទីបំផុត…ជនទំនើងជ្រកក្នុងអង្គភាព កងកម្លាំង ពេល​ព័ត៌មាន​បែកធ្លាយ​ ភ័យ​ស្លន់ស្លោ​ ក៏យកលុយ​ ៤​លាន​រៀល​ សងយុវជនរងគ្រោះ​វិញ​ តែ​យុវជន​រងគ្រោះ​មិនទទួល​ ហេីយ​សំណូមពរ​អោយ​ចាត់វិធានការ​ច្បាប់​ចំពោះ​ លោក ទូច​ ធារ៉ា​ ។
សូមបញ្ជាក់ថា៖ នាយនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ចំនួន​ ៧​នាក់​ ទទួល​ការដាក់​វិន័យ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ ដោយផ្អាកការងារបណ្ដោះ​អាសន្ន​រង់ចាំការសម្រេចជាថ្មី​ពីថ្នាក់ដឹកនាំ​ ដោយសារតែពួកគេ​មានការជាប់​ពាក់ព័ន្ធ​នឹង​ការចាប់​ប្រជាពលរដ្ឋ​វាយ ធ្វើទារុណ្ឌកម្ម ជម្រិតទារយកលុយ​ ។
បន្ទាប់មកស្គាល់​មុខ​ហេីយ​ នាយនគរបាល​ខេត្ត​ព្រៃ​វែង​ ទាំង​ ៧​ នាក់​ ដែល​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ ផ្អាក​ការងារ​បណ្ដោះអាសន្ន​ រង់ចាំ​ការសម្រេច​ជាថ្មី​រួមមាន​ ៖​

១-​ លោកឧត្ដមសេនីយ៍​ត្រី​ ថោង​ វណ្ណឌី​ ស្នងការរង​ នគរបាល​ខេត្ត​ព្រៃ​វែង​ ទទួល​បន្ទុក​គ្រឿងញៀន​ ។

២-​ លោកវរៈសេនីយ៍​ឯក​ ពៅ​ ជីវ័ន​ ប្រធានការិយាល័យប្រឆាំង​គ្រឿងញៀន​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ។

៣-​ លោក​អនុសេនីយ៍​ឯក​ ទូច​ ធារ៉ា​ អនុប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ។

៤-​ លោកអនុសេនីយ៍ឯក​​ ស៉ី​ បូ​ ប្រធានផ្នែក​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ។

៥-​ លោកអនុសេនីយ៍ឯក​ ហេង​ ចាន់រតនា​ មន្ត្រី​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ។

៦-​ លោកអនុសេនីយ៍ឯក​ សៀក​ ចាន់ធឿន​ មន្ត្រី​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ។

៧-​ លោកអនុសេនីយ៍ទោ​ យុន​ តារាភ័ស្ត​ មន្ត្រី​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖