ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីផឹកសុីបើករថយន្តធ្លាក់ចូលប្រឡាយផ្ងាជើងឡើងលើរបួសប្រុសស្រី៣នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀតបើករថយន្តចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើរបួសប្រុសស្រី៣ នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋានចំរើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃេីញបុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀតបេីករថយន្តមួយគ្រឿងម៉ាកវីស្តូពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-1236ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវភ្លើង ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃឆ្លងទៅផ្លូវបេតុងមួយខាងទៀតក្នុងល្បឿនលឿនបួងចង្កូតមិនទាន់រេមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងម្ខាងបណ្ដាលឲ្យរងរបួសប្រុសស្រី៣នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅនឹងទីតាំងកើតហេតុខាងលើដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖