ព័ត៌មានទាន់ហេតុការណ៍៖

តើសារមនី្ទរជាតិ​ ត្រូវបានកសាងឡើងនៅថ្ងៃទី ខែ ឆ្នាំ នាសម័យណា..!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអត្ថបទ Wikipedia បានបញ្ជាក់ឱ្យដឹងថា៖ សារមនី្ទរជាតិ​ ត្រូវបានកសាងឡើងនៅថ្ងៃទី១៥​ ខែសីហា ឆ្នាំ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករជនជាតិបារាំង​ឈ្មោះ​ ចច​ ហ្រ៉ូសលីយេ (George Groslier) មានបណ្ដោយ​ ៥៤ម៉ែត្រ និងជម្រៅ​ ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់​ ២ម៉ែត្រកន្លះ។

ពិធីសម្ពោធបានប្រព្រឹត្តិទៅ​ ថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និងចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយ​ សារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយ​ដើម្បី​លើក​កិតិ្តយស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។​

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ​ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​ និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាក​ និង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និងសម័យក្រោយៗមកទៀត៕

ដោយ៖សិលា


ចែករំលែក៖