ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យសកម្មភាពសាងសង់ផ្លូវក្នុងក្របខ័ណ្ឌ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និង ការគាំទ្រកសិករ ជំហានទី២ ឆ្នាំ២០២០-២០២២ នៅខេត្តព្រៃវែង ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញពិនិត្យសកម្មភាពសាងសង់ផ្លូវក្នុងក្របខ័ណ្ឌ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និង ការគាំទ្រកសិករ ជំហានទី២ ឆ្នាំ២០២០-២០២២ ចំនួន ៦ ខ្សែ ប្រវែងសរុប ៦,៧០៤ ម៉ែត្រ ស្ថិតនៅក្នុងស្ថិតនៅភូមិព្រៃពោន១ ព្រៃពោន២ ជីអក ជាងដែក តាមាស ក្នុងឃុំ ព្រៃពោន និងឃុំជាងដែកស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សកម្មភាពសាងសង់ផ្លូវនេះមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០ គ្រួសារ ស្មើនឹង ៦០០ នាក់៕ដោយ៖សិលា