ភ្នំពេញ៖បុរសស្រលាញ់ភេទដូចគ្នាម្នាក់ប៉ុងប៉ងលេបថ្នាំសម្លាប់ខ្លួន៣ដងមិនបានសម្រេចតែលេីកចុងក្រោយនេះស្លាប់ដោយឃេីញអណ្តែតទឹកបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រី ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលទន្លេសាប។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ១១នឹង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុង
ទន្លេសាបសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពបុរសមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងការរកស៉ីចាញ់បោកគេនិងវិបត្តិស្នេហាផងនោះទើបជនរងគ្រោះគិតប៉ងសម្លាប់ខ្លួនដោយលេបថ្នាំចំនួន ៣ដងមកហេីយ តែពុំបានសម្រេច ដោយត្រូវបានបងប្អូននឹងមិត្តភក្ដិឃេីញទាន់ជួយឃាត់តែម្តង។ លេីកទី៤ គឺកាលពីពីរថ្ងៃមុនជនរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនមកផ្ញេីរគាត់ដោយបានប្រាប់ថា រូបគេសុំចេញទៅក្រៅបន្តិច តែបាត់មិនឃេីញត្រឡប់មកផ្ទះវិញចាំបាត់ៗរហូត។
លុះរហូតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក៏បានទទួលដំណឹងថា មានការប្រទះឃេីញសាកសពបុរសម្នាក់អណ្តែតទឹកនៅដងទន្លេសាប ភ្លាមៗនោះ រូបគាត់ ហេីយនិងមិត្តភក្ដិក៏បាននាំគ្នាធ្វេីដំណេីរមកកាន់ទីតាំងកេីតហេតុតែម្តង ដោយពេលចុះមកដល់ទីតាំងខាងលេី ក៏បានពិនិត្យមេីលសាកសពបុរសម្នាក់នោះ ពិតជាប្អូនប្រុសរបស់គាត់ពិតប្រាកដមែន។ សពបុរសខាងលេីសមត្ថកិច្ចពិនិត្យធ្វេីកោសល្យវិច្ច័យរួចបញ្ជាក់ថាសពស្លាប់ដោយសារលង់ទឹក។
បន្ទាប់ពិនិ្យរួចបានប្រគល់ឱ្យសាច់ញាតិយកសពរបស់ជនរងគ្រោះ ទៅដាក់តម្កល់ទុកធ្វេីបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ