ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងជំនួបពិភាក្សាការងារអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកស្រី មាន សំអាន ប្រធានគណៈកម្មការ និងអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការ និងស្តាប់បទបង្ហាញស្តីពីលទ្ធផលនៃការសង្កេតអំពីការអនុលោមតាមច្បាប់ស្តីពីការត្រូតពិនិត្យផលិតផលថ្នាំជក់ និងផលិតផលថ្នាំជក់ថ្មី គឺបារីអេឡិចត្រូនិក ដែលរៀបចំដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា។
ជំនួបពិភាក្សា ការងារប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន និងតំណាងគណៈកម្មការនានានៃព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕ដោយ៖សិលា


ចែករំលែក៖