ខេត្តព្រះវិហារ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បណ្តាលឲ្យ មនុស្ស២នាក់រងរបួសធ្ងន់ដោយរលាកភ្លើង គ្រាដែលមានរថយន្ត១គ្រឿងកៀរម៉ូតូជនរងគ្រោះឲ្យដួលហើយក្លាយជាអគ្គិភ័យឆេះម៉ូតូនិងរលាកខ្លួនមនុស្ស២នាក់ដោយម្នាក់កំពុងសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារនិងម្នាក់ទៀតត្រូវបានបញ្ជូន ទៅធ្វើការសង្រ្គោះបន្ត នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿង បើកកៀរម៉ូតូជនរងគ្រោះឌុបគ្នាពីរនាក់ ឲ្យដួលរងការឆាបឆេះម៉ូតូអស់ទាំងស្រុង។ រីឯអ្នកបើកបរ បានបើករថយន្តគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ ដើម្បីនាំខ្លួនជនបង្ក ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះរួមមាន ៖
ទី១៖ ឈ្មោះ វឿន វណ្ណា អាយុ១៧ឆ្នាំ ជាសិស្សសាលារស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រងរបួសធ្ងន់ ។
ទី២ ឈ្មោះ វ៉ន មីនា អាយុ១៨ឆ្នាំ ជាសិស្សរស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ រងរបួសធ្ងន់។ជនរងគ្រោះទី២ជាអ្នក បើកបរម៉ូតូមួយគ្រឿងម៉ាស៊ុយហ្សុយគីនិច ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រះវិហារ 1B-7299 បណ្តាល ឲ្យផ្ទុះឆេះរងការខូចខាតទាំងស្រុងមើលទៅមិនខុសពីក្នុងខ្សែភាពយន្តនោះឡើយ៕ដោយ៖ប្រាថ្នា