ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុន នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​លិខិតបញ្ជាក់​ការ​ស្នាក់នៅ​ចូល​មកវិញ​

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងការបរទេសប៉ុន បានប្រកាសនៅថ្ងៃទី ២៩ ខែកក្កដាថ្មីៗនេះថា ចាប់ពីសប្តាហ៍ក្រោយទៅ នឹងអនុញ្ញាតឲ្យជនបរទេសដែលមានលិខិតបញ្ជាក់ការស្នាក់នៅចូលមកប្រទេសវិញ ព្រោះកន្លងមក ជប៉ុនបានចេញបម្រាមការធ្វើដំណើរចូលប្រទេស ដើម្បីទប់ស្កាក់ការរាលដាលCOVID-19

ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ២៩ ខែកក្កដា ក្រសួងការបរទេសប៉ុនអះអាងថា អ្នកដែលបានពីចាកចេញពីប្រទេសជប៉ុន មុនពេលប្រទេសទិសដៅពួកគេត្រូវបានដាក់ចូលទៅក្នុងបញ្ជីបម្រាមនោះ នឹងមានសិទ្ធិដាក់ពាក្យសុំត្រលប់មកវិញបាន ដោយការអនុវត្តវិធានការនេះ នឹងរាប់ចាប់ពីថ្ងៃទី ខែសីហា តទៅ សម្រាប់អ្នកដែលមានសិទ្ធិ ស្ថានបេសកកម្មការទូតជប៉ុន នឹងចេញលិខិតបញ្ជាក់ឲ្យ ហើយពួកគេនឹងបង្ហាញឲ្យផ្ញើភស្តុតាងថាគ្មានជំងឺ COVID-19 ក្នុងពេល៧២ម៉ោងមុនការហោះហើរ

គួរបញ្ជាក់ថា ជនបរទេសដែលមានកាន់លិខិតបញ្ជាក់ការស្នាក់នៅរហូតដល់ ម៉ឺននាក់ រួមមាន៖ និស្សិត អ្នកជំនួញ និងអ្នកហាត់ការជាដើមកំពុងជាប់គាំងនៅក្រៅប្រទេសជប៉ុន ក្រោយអាជ្ញាធរបានហាមឃាត់ការចូលមកដល់នៃជនបរទេសពីជាង១០០ប្រទេស ក្នុងគោលដៅឆ្លើយតបជំងឺរាតត្បាតសកល COVID-19

សូមជម្រាបថា ប្រទេសជប៉ុន បានដាក់បម្រាមលើការអ្នកដំណើរពីតំបន់និងប្រទេសជាង១៤០ ក៏ប៉ុន្តែរដ្ឋាភិបាលអះអាងខ្លួននឹងបន្ធូរបន្ថយជាបន្តបន្ទាប់ តួយ៉ាង កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ និយាយថា ជប៉ុននឹងបើកកិច្ចពិភាក្សាជាមួយប្រទេសសេដ្ឋកិច្ចអាស៊ីទាំង១២ រួមមានចិន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ជាដើម ដើម្បីបើកការធ្វើដំណើរទៅមកឡើងវិញ

បើគិតមកត្រឹមថ្ងៃទី ៣០ ខែកក្កដា ជប៉ុន បានរាយការណ៍ករណីឆ្លងCOVID-19 ៣៣ ៣៦២ករណី ក្នុងនោះជាសះស្បើយមាន ២៣៥០៧ករណី ហើយស្លាប់មាន១០០១នាក់ ដោយ៖ស តារា


ចែករំលែក៖