ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ជិះម៉ូតូម៉ាកស្កូបពី ចូលទិញគ្រឿងទេស ចេញមកវិញច្រឡំជិះម៉ូតូអ្នកលក់ទៅបាត់ ឥឡូវម្ចាស់ម៉ូតូប្រកាសឲ្យមកប្តូរវិញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុក អុី អ៊ុន បានបង្ហោះប្រកាសរកម្ចាស់ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ដែលមានពាក់ស្លាកលេខសៀមរាប1O-3930 ដែលច្រឡំយកម៉ូតូ ឲ្យមកដូរម៉ូតូរបស់គាត់វិញ ដោយយោងតាមកាមេរ៉ាសុវត្ថិភាពគឺដោយសារម៉ូតូពណ៌ដូចគ្នាទើបគាត់ច្រឡំ។

ក្នុងការបង្ហោះរបស់ម្ចាស់គណនីដដែលបានសរសេរថា៖យើងខ្ញុំម្ចាស់តូប អុីអ៊ុន លក់គ្រឿងទេស សូមម្ចាស់ម៉ូតូម៉ាកហុងដាស្កូបពីអាយ ពណ៌ស ដែលមានពាក់ស្លាកលេខ សៀមរាប1O-3930  ដែលបានច្រឡំ មានរូបរាងភិនភាគខាងលើ សូមយកម៉ូតូមកប្តូរផង។ លេខទូរស័ព្ទម្ចាស់ម៉ូតូ 092 631 821 សូមជួយចែករំលែក ឲ្យឆាប់បានម្ចាស់ម៉ូតូបានដឹងផង

គួរបញ្ជាក់ថា ម៉ូតូដែលភាគីម្ខាងទៀតច្រឡំយកទៅនោះ ម៉ូតូម៉ាកហុងដាស្កូបពីអាយ ពណ៌ស ដែលមានពាក់ស្លាកលេខ សៀមរាប1P-5068 ដូច្នេះប្រសិនបើម្ចាស់ម៉ូតូដែលច្រឡំបានឃើញ សូមយកទៅដូរវិញផង!


ចែករំលែក៖