ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីខ្មែរ​ម្នាក់​ ពាក់ព័ន្ធករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែន ត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត

ចែករំលែក៖

ប្រទេសវៀតណាម៖ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម VNA​ បានចេញផ្សាយថា តុលាការប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាមបានសម្រេចកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា​-​វៀតណាម នាសវនាការកាលពីថ្ងៃទី៣១ ខែកក្កដា

សូមជម្រាបថា ស្ត្រីរូបនេះមានឈ្មោះ មៀ ស្រីនាង ដែលកើតនៅឆ្នាំ១៩៩៣ និងរស់នៅរាជធានីភ្នំពេញ ត្រូវប៉ូលីសវៀតណាម ចាប់ស្ត្រីរូបនេះនៅព្រំដែនអន្តរជាតិបាវិត​-​ម៉ុកបៃ នាច្រកខាងខេត្តតៃនិញ កាលពីថ្ងៃទីខែធ្នូ ឆ្នាំ២០១៩

ក្រោយឃាត់ខ្លួនប៉ូលិសវៀតណាម បានរកឃើញថា បានជួញដូរមេតំហ្វីតាមីនកញ្ចប់ដែលមានទម្ងន់ជិត៥០០០ក្រាម

ដោយ៖ស តារា


ចែករំលែក៖