ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីលោក ដូណាល់ ត្រាំ ចង់បិទកម្មវិធី TikTokរបស់ចិន នៅអាមេរិក ក្រុមហ៊ុនMicrosoft កំពុងពិភាក្សាទិញយកក្រុមហ៊ុនមួយនេះ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ រដ្ឋបាលរបស់លោកកំពុងពិចារណាលើសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនTikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនទូទាំងពិភពលោក ដែលត្រូវបានគេចោទប្រកាន់ថា បានលើកឡើងពីកង្វល់សន្តិសុខជាតិ។ ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកMicrosoft បានកំពុងពិភាក្សាដើម្បីទិញយកក្រុមហ៊ុន TikTok នេះបើតាមការចេញផ្សាយពីកាសែតញូវយ៉កថែមស៍ កាលពីថ្ងៃសុក្រសប្ដាហ៍មុនកន្លងទៅថ្មីៗនេះ

សូមជម្រាបថា កាលពីថ្ងៃសុក្រ ខែកក្កដាឆ្នាំ២០២០ កន្លងទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ « យើងអាចនឹងហាមឃាត់ TikTok ហើយយើងក៏អាចធ្វើអ្វីច្រើនជាងនេះដែរ » ចំណែកឯសេតវិមាន ក៏បាននិយាយថា ក្រុមហ៊ុនTikTok អាចកេងចំណេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក ខណៈសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានផ្ញើលិខិតមួយទៅរដ្ឋបាលកាលពីថ្ងៃអង្គារ ដោយព្រមានថាចិនអាចប្រើកម្មវិធីនេះដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក។

ប៉ុណ្ណោះទោះបីជាយ៉ាងណា កាសែតញូវយ៉កថែមស៍ និយាយថា គេមិនច្បាស់ទេថា៖ តើកិច្ចពិភាក្សាបានរីកចម្រើនដល់កម្រិតណា ខណៈក្រុមហ៊ុនTikTok បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ខ្លួនមានទំនុកចិត្តលើភាពជោគជ័យរយៈពេលវែងរបស់ TikTok ដោយ៖ស តារា


ចែករំលែក៖