ព័ត៌មានទាន់ហេតុការណ៍៖

ឈិន ចិន ឆក់ទូរស័ព្ទដៃពីនារីម្នាក់ត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ)   ពីនារី ម្នាក់បានសម្រេចតែត្រូវ  នគរបាលខណ្ឌ៧មករាឃាត់ ខ្លួនបានភ្លាមៗ កាលពី វេលា ម៉ោង ១៩:៣០នាទីយប់ ថ្ងៃ ទី២ខែ សីហា ឆ្នាំ ២០២០ នៅចំណុចមុខ ផ្លូវ ១១៤   សង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ឈិន ចិន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរនិង ស្នាក់នៅមិនពិតប្រាដក (មានសារធាតុញៀន)។

 ចំណែកជនរងគ្រោះ ឈ្មោះ ហុង សម្បត្តិ ភេទស្រីអាយុ៣១ឆ្នាំ មុខរបរ លក់ការហ្វេ ស្នាក់នៅផ្ទះជួល សង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក ។ 

              -វត្ថុតាង ដកហូតរួមមាន៖

១/(ឆក់ទូរស័ព្ទដៃ) (បានប្រគល់ជូនជនរងគ្រោះវិញ )។ 

 លោក ក្រេត សិខរីន   អធិការរងនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ ជិះម៉ូតូមកលក់ការហ្វេហើយបានអង្គុយចុកទូរស័ព្ទដៃលេង  ក៏មានជនសង្ស័យខាងលើបានដើរមក ក្បែរជនរងគ្រោះបានធ្វេីសកម្មភាព (ឆក់ទូរស័ព្ទដៃ) ពី រងគ្រោះបានសំរេច រួចគេច ហេីយជនរងគ្រោះក៏ស្រែកឆោឡោផ្អេីលប្រជាពលរដ្ឋតាមផ្លូវជិះដេញតាមជនសង្ស័យក៏បានជួប កំលាំងល្បាតរបស់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា យើងក៏ស្ទាក់ចាប់បានជនសង្ស័យ តែមង្ត។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖