ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិSwedenម្នាក់ដេកស្លាប់ក្នុង ផ្ទះសំណាក់ដឺហ្រេ្គយដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖បុរសជនជាតិSwedenម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់ ដឺហ្រេ្គយ  ត្រូវបានគេសង្ស័យថាខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវលេខ១១១ ផ្ទះ២០ ក្នុងសង្កាត់ បឹងព្រលិត  ខណ្ឌ៧មករា  រាជធានីភ្នំពេញ ។

ជនរងគ្រោះជាជនជាតិSweden មានឈ្មោះ  អិន ឌីរីខា  អាយុ៤១ឆ្នាំជាង ជាអ្នកទេសចរ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុជនរងគ្រោះ ខាងលើបានដេកនៅក្នុងផ្ទះសំណាក់ ដឺហ្រេ្គយ លុះដល់ព្រឹកឡើងដេកយូរពេកដោយមិនឃើញងើបចុះមកក្រោមដូចរាល់ដងក៏ម្ចាស់ផ្ទះសំណាក់ដឺហ្រេ្គយដើរទៅគោះទ្វារដាស់តែមិនងើបសោះក៏មានការសង្ស័យទើបយកកូនសោមកចាក់ ឃើញបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ ម្ចាស់ផ្ទះសំណាក់ដឺហ្រេ្គយ ក៏បានរត់ទៅប្រាប់សន្តិសុខហើយសន្តិសុខក៏ទៅប្រាប់សមត្ថកិច្ចមូលដ្នានឱ្យចុះមកពិនិត្យសព។

បើតាមនគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានបុរសជាជនជាតិSweden ស្លាប់នៅក្នុងផ្ទះសំណាក់ដឺហ្គេ្រយមែន

ដែលការពិនិត្យសពនេះបានសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋានរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដោយលោកបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(ជំងឺបេះដូង)។

សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរង់ចាំទំនាក់ទំនងទៅខាងស្ថានទូតដើម្បីស្វែងរកគ្រួសារតាមក្រោយទៀត ៕ ដោយ៖ ជីណា


ចែករំលែក៖