ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ក្នុងករណីចាប់ជំរិត និងប្លន់ចំនួន ៧នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច ស្តីពីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ (ស្រី១) ជាជនជាតិចិន ពាក់ព័ន្ធនឹងករណី ចាប់បង្ខាំងធ្វើទារុណកម្ម ជំរិតទារប្រាក់ និងអំពើលួចមានស្ថានទម្ងន់ទោស ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងសមត្ថកិច្ចថា គាត់បានឃើញជនជាតិចិនមួយក្រុមមានគ្នាប្រហែល ០៧នាក់ (ស្រី ១នាក់) បានធ្វើសកម្មភាពចាប់ជនជាតិចិន ០២នាក់ (ស្រី១ ,ប្រុស១) ចុះពីរថយន្ត ០១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BR-3333 ចូលទៅក្នុងផ្ទះវីឡាមួយកន្លែង ដែលនៅផ្លូវទៅលើភ្នំ លីមហាវ (ចាស់) ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយប្រើកាំបិតភ្ជុងកជនរងគ្រោះ ។
បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននករបាលក្រុងព្រះសីហនុ និងដោយមានការចុះដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជ្យអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការរំដោះបានជនរងគ្រោះ ០១នាក់ ភេទប្រុស រីឯជនសង្ស័យពេលដឹងថាកម្លាំងសមត្ថកិច្ចមកដល់ បានផ្លោះរបងរត់គេចខ្លួនចូលក្នុងព្រៃបាត់ បន្ទាប់មកកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកជនរងគ្រោះ ០១នាក់ ទៀត ភេទស្រី ដែលត្រូវជនសង្ស័យចាប់យកទៅឃុំទុកនៅកន្លែងផ្សេង ។ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ០០នាទី ទើបកម្លាំងសមត្ថកិច្ចជំនាញ កំណត់បានទីតាំងដែលជនសង្ស័យឃុំខ្លួនជនរងគ្រោះ ភេទស្រីនោះ គឺនៅបន្ទប់បឹងហ្គាឡូមួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបបើកកិច្ចប្រតិបត្តិការណ៍ រំដោះបានជនរងគ្រោះ និងឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ ដែលនៅយាមជនរងគ្រោះក្នុងបន្ទប់ ។ បន្ទាប់ពីធ្វើការសាកសួរបំភ្លឺពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងសមត្ថកិច្ច បានបន្តធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានបក្ខពួករបស់ជនសង្ស័យចំនួន ០៣នាក់ (ស្រី១) បន្ថែមទៀត ជាបន្តបន្ទាប់ ដោយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី នៅចំណុច ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញឃាត់បាន ០១នាក់ ភេទប្រុស ,នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ០០នាទី នៅចំណុច ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញឃាត់បាន ០១នាក់ ភេទស្រី និងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤០នាទី នៅចំណុចអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញ ឃាត់បាន០១នាក់ ភេទប្រុស ។ សរុបកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបាន ០៧នាក់ (ស្រី១) ។
+ជនរងគ្រោះទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ XIANG YAYANGZI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ សណ្ឋាគារ និងកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
+សម្ភារៈបាត់បង់៖ ដែលសរុបជាទឹកប្រាក់ចំនួន ៧៥,០០០$ (ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក)
-លុយ ៥០,០០០Yuan (វេយកពីកុងធនាគារ)
-ខ្សែដៃ ០១ខ្សែ
-ខ្សែក និងបន្តោងខ្សែក ០១ខ្សែ
-នាឡិកាដៃ ០១គ្រឿង
-ចិញ្ចៀន ០៣វង់
-ក្រវិល ០១គូរ
-កាបូប ០១
-សម្ភារៈប្រើប្រាស់មួយចំនួន ។
២-ឈ្មោះ ZHONG YUHAO ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅ សណ្ឋាគារ និងកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
+សម្ភារៈបាត់បង់៖
-លុយ ៤,២០០$ (បួនពាន់ពីររយដុល្លារអាមេរិក)
-លិខិតឆ្លងដែន ០១ក្បាល
-វ៉ាលីសំលៀកបំពាក់ ០១ មានសំលៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួន ។
+ជនសង្ស័យទាំង ០៧នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ TAN ZHICHAO ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី លិខិតឆ្លងដែនលេខៈ G55317276 ស្នាក់នៅ ក្រុម១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ZHOU HONGLI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ក្រុម១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ LIU DONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E02546689 មានទីលំនៅ មិនពិតប្រាកដ ។
៤-ឈ្មោះ ZHUO MING ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាកដ ។
៥-ឈ្មោះ LI XINGANG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ G49043703 ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ TANG LU ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ លក់សត្វចិញ្ចិម និងព្យាបាលសត្វ លិខិតឆ្លងដែនលេខៈ EA2157194 ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៧-ឈ្មោះ YANG JIAN YU ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្រៅពីជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដកហូតបានសម្ភារៈវត្ថុតាងផ្សេងៗជាច្រើន ពីជនសង្ស័យ ដោយសម្ភារៈវត្ថុតាងមួយចំនួនគឺជារបស់ជនរងគ្រោះ ។
ករណីនេះគឺក្រុមជនសង្ស័យ បានរៀបចំផែនការចាប់ជំរិតជនរងគ្រោះ ដោយដំបូងជនសង្ស័យបានធ្វើជារាប់អានជនរងគ្រោះ ក្នុងនាមជាជនជាតិចិនដូចគ្នា ហើយណាត់ជួបមុខគ្នាដើម្បីទទួលទានអាហារជាដើម ជាហេតុធ្វើឲ្យជនរងគ្រោះមានការទុកចិត្តទៅលើជនសង្ស័យ បន្ទាប់មកជនសង្ស័យក៏បានរៀបចំផែនការចាប់ជនរងគ្រោះ ជំរិតទារប្រាក់តែម្តង ព្រមទាំងប្លន់យកលុយ និងសម្ភារៈមានតម្លៃដែលនៅជាប់ខ្លួនជនរងគ្រោះថែមទៀត រីឯរថយន្តរបស់ជនរងគ្រោះម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2BR-3333 ជនសង្ស័យបានយកទៅប្លុងចោលនៅ តាមផ្លូវមុខ កាស៊ីណូ ហូលីដេរ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ៕ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖