ភ្នំពេញ៖ រថយន្តសុីរ៉ែន២គ្រឿង និងអង្ករចំនួន២តោន ដែលជាអំណោយឧបត្ថម្ភរបស់លោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និង លោកឧកញ៉ា រស់ ឌីណែត ត្រូវបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួនពីរគឺកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ជាពិសេសរថយន្តសុីរ៉ែនទាំងពីរគ្រឿងនេះជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ពិធីនេះប្រព្រឹត្តទៅនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំងពីរ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ លោកឧញ៉ាទាំងពីររូបដែលមានទឹកចិត្តស្រលាញ់គាំទ្រកងរាជអាវុធហត្ថ និងចូលរួមឧបត្ថម្ភដូចខាងលើនេះ៕ដោយ៖ចន្ទ លីហ្សា