ព័ត៌មានទាន់ហេតុការណ៍៖

ស្រណោះសម្តីក្មេងស្រីអនីតិជន ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បើទោះជារឿងនេះរំលងទៅច្រើនថ្ងៃខណ:កម្លាំងនគរបាលចាប់ខ្លួនបុរសជាឪពុកដ៏គម្រក់ម្នាក់ដែលចាប់រំលោភកូនស្រី២នាក់ច្រើនដងយកទៅដាក់គុកហើយក្តី តែគេនៅស្រណោះសម្តីដង្ហោយរបស់កូនស្រីថា ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​ ។

មន្រ្តីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា បុរស​ជា​ឪពុក​ម្នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តាម​ដងផ្លូវ​នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​បំពាន​សេពសន្ថវៈ​លើ​កូន ស្រីជាអនីតិជន២នាក់ជាច្រើនលើក។

ប្រភពដដែលបានបន្តថា ជនសង្ស័យ​ខាងលើ​ឈ្មោះ មាន សៅ​ វិរៈ អាយុ​៣៨​ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុបស្នាក់នៅក្នុង​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​។

បើ​តាម​ការ​រៀបរាប់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទាំងទឹកភ្នែកថា នៅ​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ខណៈ​គាត់​កំពុងធ្វើការ​ឲ្យ​គេ ស្រាប់តែកូនស្រីទី៤របស់គាត់ អាយុ​១២​ឆ្នាំ រត់​ទៅ​ប្រាប់​គាត់ថា «​ប៉ា​បំពាន​សេពសន្ថវៈ​មក​លើ​កូន​ហើយ ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​» ។

ក្រោយស្តាប់សម្តីកូនបែបនេះធ្វើឲ្យគាត់ស្ទើរតែគាំងបេះដូងស្លាប់ទៅហើយក៏ប្រញាប់ប្រញ៉ាល់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋប៉ោយប៉ែត និង​សុំ​កា​អន្តរាគមន៍​ពីសមត្ថកិច្ចចាប់ខ្លួន​បុរស​ជា​ឪពុក​ស្រេកឃ្លានតណ្ហាភ្លាម​ៗ​។

ស្រ្តីជាម្តាយបានរៀបរាប់ទៀតថាអ្វីដែលកាន់តែហួសចិត្ត និង​នឹក​ស្មាន​មិន​ដល់​ទៀតនោះ គឺ​ពេល​សាកសួរ​កូនស្រី​នាង​ប្រាប់​ថា ប៉ា​នាង​បំពាន​សេពសន្ថវៈ​ស្ទើរតែ​រាល់ថ្ងៃ​ជិត​១​ឆ្នាំ​មក​ហើយ តាំងពី​មក​រស់នៅ​កន្លែង​កើតហេតុ​ម្ល៉េះ ខណៈ​​ម្តាយ​ចេញ​ទៅ​ធ្វើការ​ឲ្យ​គេ​បាត់​ៗ​ពី​ផ្ទះ​។មិនតែប៉ុណ្ណោះកូនស្រីទី៤នេះថែមទាំងប្រាប់ពីការពិតរបស់ជីវិតបងនាងម្នាក់​ទៀត​អាយុ​១៥​ឆ្នាំ​ថា កន្លងមកនាង​តែង​លបមើល​ឃើញ​ប៉ា​ចាប់​ខ្ទប់មាត់​បង​នាង​រួច​បំពាន​ផ្លូវភេទដូច​នាង​ដែរ ។

ដោយសារ​ខ្លាច​មិន​ដូច​ការ​លើក​ឡើង​របស់​កូនស្រី​ទី​៤ ស្ត្រី​ជា​ម្តាយ​បាន​ហៅ​កូនស្រី​ទី​៣ មក​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្រាប់តែ​នាង​ទ្រហោ​រយំ ហើយ​រៀបរាប់​ថា ប៉ា​នាង​បាន​បំពាន​នាង​ជា​ច្រើន​ដង​តាំងពី​នាងអាយុ​៩​ឆ្នាំ រហូត​ដល់​១០​ឆ្នាំ កាលពី​គ្រួសារ​នាង​រស់នៅ​ឯ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

នាង​បង​បន្ត​ថា កាលនោះ​នាង​រៀន​ក៏​មិន​ចូល ព្រោះតែ​មាន​វិបត្តិ​ក្នុង​គ្រួសារ ហើយ​ចេះ​តែ​លាក់​ទុក​មិន​ដែល​ហ៊ាន​ប្រាប់​ម្តាយ​ទេ ព្រោះ​មាន​ពេល​មួយ​ប៉ា​នាង​បាន​វាយ​ធ្វើបាប​នាង រួច​គំរាម​ថា បើ​ប្រាប់​នរណា​ម្នាក់​ពី​រឿង​នេះឲ្យគេ ដឹងគាត់នឹង​សម្លាប់​នាង​ចោល​។

ម្តាយ​ក្មេង​រង​គ្រោះ​រៀបរាប់​បន្ត​ថា គាត់​មាន​ប្តី​២​នាក់​ទៅ​ហើយ ដោយ​ប្តី​ទី​១ បង្កើត​បានកូន​ប្រុស​ម្នាក់​ក៏​បែកបាក់​គ្នា និង​មាន​ប្តី​ទី​២​នេះ បង្កើត​បានកូន​៤​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ សរុប​៥​នាក់ ទាំង​កូន​ប្តី​មុន​។

គាត់​បន្ត​ថា បុរស​ជា​ប្តី​ក្រោយ​នេះ​កាល​នៅ​ឯ​ក្រុង​សិរី​សោភ័ណ ធ្លាប់​ជាប់គុក​១​ឆ្នាំ​កន្លះ​ពាក់ព័ន្ធ​ករណី​ថ្នាំ​ញៀន​ហើយ ទើប​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រហែល​១​ឆ្នាំ ។ ចំណែកឯ​នាង​បងគេ​មានការ​ធ្វើ ហើយ​ដេក​នៅ​កន្លែងធ្វើការ​រហូត​ទើប​រួច​ផុត​ពី​ក្រញាំ​ឪពុក​រូប​នេះ​។

យ៉ាងណាលោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន​។ 

លោក​បន្ត​ថា យោង​តាម​ការ​សួរនាំ ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បំពាន​លើ​កូនស្រី​បង្កើត​ពិតប្រាកដ​មែន ។ ក្រោយពីទទួលបានការសារភាពបែបនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាឪពុក​រូប​នេះ ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​រួច​ហើយ​ដែរកាលពីថ្ងៃទី៣១ ខែកក្កដា កន្លងមកនេះ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖