ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំ ទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃ កំណើតដល់ទៅពីរ ១.ថ្ងៃ៤មេសា១៩៥១ ដែលខ្ញុំបានបកស្រាយម្តងរួចហើយ គឺថ្ងៃ៤មេសាយកថ្ងៃចូលបំរើ កងទ័ពតាមការអំពាវនាវ របស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។
សម្តេចបន្តថា៖ ឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ៨មករា១៩៧៩ ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។
ពេលនោះខ្ញុំមិនបានកែតម្រូវទេ ព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិច ដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។
២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ៥សីហា១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស
២៤៩៦។
ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំ គឺទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការ ស្រឡាញ់រាប់អាន។
ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕
ដោយ៖សុខ ខេមរា