ភ្នំពេញ៖ ជនជាតិចិនបើករថយន្តលឿន ខណៈមេឃកំពុងតែភ្លៀង ក៏រេចង្កូតជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងល្អមិនមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសជាជនជាតិខ្មែរម្នាក់បានបេីករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0420 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង (ពីខេត្តកណ្តាលទៅភ្នំពេញ) លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសជាជនជាតិចិនម្នាក់បានបេីករថយន្ត ម៉ាកតូយ៉ូតាឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-0008 ដោយបានបេីកតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងផងនោះទេីបបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសពេញទំហឹង បណ្តាលឲ្យរថយន្តតូយ៉ូតាព្រូសរងការខូចខាតខ្ទេចមួយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ចំណែករថយន្តឡង់គ្រីស័រខូចខាតផែ្នកខាងមុខហើយរថយន្តមិនទាន់អស់ល្បឿន បានបេីកទៅមុខប្រហែល៥០ម៉ែត្រទៀតទើបទៅមុខលែងរួច។
បន្ទាប់ពីកេីតហេតុគេឃើញមានតំណាង រថយន្ដទាំងសងខាង បានមកសម្របសម្រួលគ្នា ដោយខាងរថយន្តឡង់គ្រីស័រ ព្រមចេញសំណងការខូតខាតរថយន្តតូយ៉ូតាព្រូសចំនួន៤៥០០ដុល្លារ ដេីម្បីបញ្ចប់រឿង ៕ជ្រោយពេជ្រ