ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី នៅវិមានរដ្ឋសភា។

អង្គប្រជុំបានលើកយករបៀបវារៈចំនួន៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចខាងក្រោម៖
១- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
២- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
៣- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ចំពោះសេចក្តីប្រកាសព័ត៌មាន​ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានាព្រឹកនេះ នឹងផ្សព្វផ្សាយជូន នៅក្រោយបញ្ចប់នៃកិច្ចប្រជុំ៕

ដោយ៖សិលា


ចែករំលែក៖