ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អះអាងថា៖ គ្មាន​ឡើយ​ករណី​វិជ្ជមាន COVID-19 នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីឆ្លងជាបន្តបន្ទាប់ក្នុងនោះមានសមាជិកចំនួន ៤នាក់នៃសហគមន៍ស្ថានទូតអាមេរិក ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន COVID-19 ស្រាប់តែនៅថ្ងៃទី៥ខែសីហាម្សិលមិញនេះស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរបញ្ជាក់នៅលើទំព័រហ្វេប៊ុរបស់ខ្លួនថា៖ គ្មានឡើយករណីវិជ្ជមាន COVID-19 នៅក្នុងសហគមន៍នៃស្ថានទូត

នៅក្នុងសារបញ្ជាក់របស់ស្ថានទូតអាមេរិកបានសរសេរថា «​សមាជិកបួននាក់នៃសហគមន៍ក្នុងស្ថានទូតអាមេរិក ត្រូវបានធ្វើតេស្តឃើញវិជ្ជមានCOVID-19 បន្ទាប់ពីមកដល់កម្ពុជា ប៉ុន្តែពួកគេត្រូវបានដាក់ឲ្យនៅដាច់ពីគេយ៉ាងតឹងរឹងសម្រាប់រយៈពេលត្តាឡីស័ក ហើយគ្មានឃើញមានរោគសញ្ញានៅក្នុងអំឡុងពេលនោះទាំងមូល ហើយតាំងពីពេលនោះ ឆ្លងកាត់ការធ្វើតេស្តពីរដង ដោយលទ្ធផលអវិជ្ជមានទាំងពីរដង​»​

ស្ថានទូតអាមេរិក បានបញ្ជាក់ទៀតថា បច្ចុប្បន្នពួកគេកំពុងយកចិត្តទុកដាក់ក្នុងការទប់ទល់ការរាលដាលកូវីដ​-១៩ ដោយគោរពតាមលក្ខខ័ណ្ឌទាំងអស់របស់រដ្ឋាភិបាលកម្ពុជា ចំពោះ ការមកដល់ ការធ្វើតេស្ត និងការធ្វើត្តាឡីស័កនៃបុគ្គលិកស្ថានទូតនិងសមាជិកគ្រួសារទាំងអស់របស់គេដោយ«​បុគ្គលិកទាំងអស់របស់ស្ថានទូតត្រូវតែមានលទ្ធផលតេស្តអវិជ្ជមានCOVID-19 មុនពេលធ្វើដំណើរមកកម្ពុជាបន្តិច ត្រូវបានដាក់ឲ្យនៅដាច់ពីគេ ហើយត្រូវបានតេស្តឡើងវិញនៅពេលមកដល់ ហើយត្រូវធ្វើតេស្តម្តងទៀតមុនពេលបញ្ចប់ត្តាឡីស័ក

គួរបញ្ជាក់ថា ករណីដំបូងក្នុងសហគមន៍ស្ថានទូតអាមេរិក គឺស្ត្រីវ័យ២៧ឆ្នាំនិងទារិកាវ័យ១៥ខែ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១៧ខែកក្កដាចំណែក១ករណីទៀតនៅថ្ងៃទី៣០ ខែកក្កដា និងករណីចុងក្រោយនៅថ្ងៃទី ខែសីហា ហើយបច្ចុប្បន្នពួកគាត់សុទ្ធតែជាសះស្បើយ

សូមជម្រាបថា ក្នុងប្រតិបត្តិការប្រឆាំងជំងឺឆ្លង COVID-19 ដែលជាជំងឺដ៏កាចសាហាវមួយនេះ សហរដ្ឋអាមេរិកបានរួមចំណែកនូវជំនួយជាង១១លានដុល្លារ ដល់កម្ពុជាផងដែរដោយ៖ស តារា


ចែករំលែក៖