ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវចេះការពារសុខភាព នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែ​រ

ចែករំលែក៖

ភ្នំពេញ៖ ការអំពាវនាវរបស់ក្រសួងសុខាភិបាល​ ក្នុងកិច្ចការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប​ នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែ​រ និងនារដូវវស្សានេះ​ ក្នុងនោះក្រសួងសុខាភិបាល​ សូមអំពាវនាវ​ និងក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩​ កុំឲ្យឆ្លងមកបុគ្គល​ មកក្រុមគ្រួសារ​ និងកុំឲ្យមានការឆ្លងចូលសហគមន៍​ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ​ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល​ ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក​ គ្រុនឈាម​ គ្រុនចាញ់​ ជាដេីម។  ការធ្វេីដំណេីរទៅទីណា​ កន្លែងណា​ ពេលណា​ ត្រូវតែពាក់ម៉ាស់ការពារជានិច្ច​ លាងដៃសម្អាតឲ្យបានញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលេីសពីមួយម៉ែត្រកន្លះ​ ឡេីង​ ដេីម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។  លុបបំបាត់ជម្រកមូសខ្លា​ សម្រាន្តក្នុងមុង​ ប្រេីថ្នាំលាបដៃជេីង​ការពារមូសខាំ​ (Repellent) ប្រេីសម្លៀកបំពាក់វែងៗជិតដៃជេីង​ ដាក់អាបែតក្នុងពាង​ ឫអាងទឹក​ អនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់​ និងព្រៃស្តុកជាដេីម​ ដេីម្បីការពារជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀតដែលបង្កឡេីងដោយសារមូសខាំ។  

ខាងក្រសួងសុខាភិបាលក៏សូមជូនពរបងប្អូនមានសុខភាពល្អ​ ចៀសផុតនូវជំងឺដង្កាត់​ ពិសេសកុំឲ្យមានការចម្លងវីរុសកូវីដ-១៩​ ក្នុងសហគមន៍​ និងកុំឲ្យមូសខាំ​ នាំឲ្យមានជំងឺគ្រុនឈាម​ គ្រុនឈីក​ និងជំងឺផ្សេងៗទៀត៕

ដោយ៖ សិលា


ចែករំលែក៖