ខេត្តត្បូងឃ្មុំ ៖ សង្គ្រាមរាប់ទសវត្សរ៍បានបន្សល់ទុកឲ្យប្រទេសកម្ពុជានូវគ្រាប់មីន ហើយនិងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ដែលសម្លាប់មនុស្សហើយនិងធ្វើឲ្យរបួសមនុស្សរាប់រយនាក់ក្នុងមួយឆ្នាំៗ។
ឯការអប់រំមនុស្សជំនាន់ក្រោយអំពីរបៀបជៀសវាងកម្ទេចសំណល់នៃសង្គ្រាមជារឿងសំខាន់ណាស់ ។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះសហការជាមួយអង្គភាពCMAC ដេីម្បីរៀបចំបង្រៀនពីការអប់រំអំពីផលប៉ះពាល់គ្រាប់មិនទាន់ផ្ទុះ ដល់ម្ចាស់អាជីវកម្មជាងដំដែកចំនួន២កន្លែងដែលស្ថិតនៅទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឱ្យទទួលបានការយល់ដឹង ក្រោយមកពួក គាត់បានប្រគល់ក្បាលគ្រាប់155m.m ចំនួន៣គ្រាប់ ។
បច្ចុប្បន្នគ្រាប់ ខាងលើបានប្រគល់ជូនអង្គភាព CMAC យកទៅកម្ទេចចោល។
សមត្ថកិច្ច ក៏ដូចជាអង្គភាព CMACសូមអំពាវនាវដល់ប្រជាពលរដ្ឋបើបានឃើញគ្រាប់មិនទាន់ផ្ទុះកាលពីសម័យសង្គ្រាម មេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ៕
ដោយ ៖ វណ្ណៈ