ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖  កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងនគរបាលប៉ុស្តិ៍ឃ្មួញ បានធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួន បានជនសង្ស័យម្នាក់ករណីលួចម៉ូតូ ។

ករណីឃាត់ខ្លួនជនសង្ស័យនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៥ និង០០នាទីរសៀល                                                                                                                                                                                            ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

 សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ជ្រៃ អុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

 បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស៊ឹម យាត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល តាមផ្លូវបេតុង ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខព្រៃវែង1B-9324 បានប្រគល់ឲ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖