ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយ​សាច់ថ្លៃ​កាប់​ពូ​ ៣​ពូថៅ​ របួសធ្ងន់ដោយសារទំនាស់ពាក្យសម្តីរួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖​ ក្មួយប្រុសសាច់ថ្លៃម្នាក់បានយកពូថៅកាប់ចំក្បាលពូចំនួន៣ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់រួចគេចខ្លួនបាត់ដោយសារទំនាស់ពាក្យសម្តី​ហើយជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅ​នៅវេលាម៉ោង១០នឹង៥០នាទីយប់ ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ វើ​យ​ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

មន្ត្រីនគរបាលប៉ុស្តិ៍ ប៉ៃលិនបានឲ្យដឹងថា​ជន​រង​គ្រោះ​ឈ្មោះ​ ពក​ ពឿ​ន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ មុខរបរ​កម្មករ​ ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ របួសធ្ងន់​ផុង​លលា​ដ៏ក្បាល​។​ រីឯជន​បង្ក​ឈ្មោះ​ ពៅ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣៥​ឆ្នាំ​ ត្រូវជា​ក្មួយ​សាច់ថ្លៃ​ របស់​ជន​រង​គ្រោះ​ ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​ករណីនេះកើតឡើងពីទំនាស់ពាក្យសម្តីគ្នារហូតពូជេរប្រមាថលើក្មួយធ្វើឲ្យក្មួយប្រុសសាច់ថ្លៃទ្រាំលែងបានទាញពូថៅកាប់ក្បាលពូចំនួន៣ពូថៅរបួសធ្ងន់រួចបោះពូថៅចោលគេចខ្លួនបាត់។

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ តែដោយរបួសធ្ងន់ពេកក្រុមគ្រួសារបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅខេត្តបាត់ដំបង​។ ចំណែកជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញតាមដានស្រាវជ្រាវ​ ចាប់ ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ ប្រាថ្នា


ចែករំលែក៖