ខេត្តកំពង់ឆ្នាំង៖អំពើហិង្សាក្នុងគ្រួសារមួយដែលគេស្មានមិនដល់គឺស្ត្រីម្នាក់បានយកម្ជុលចាក់បាតជើងកូនខ្លួនឯងនិងប្អូន បណ្ដាលឲ្យរបួសមុតបាតជើងទាំងសងខាងហូរឈាមរហាម។
ប៉ុន្តែទង្វើអមនុស្សធម៌នេះត្រូវបានសមត្ថ្តកិច្ចឃាត់ខ្លួនស្ត្រីរូបនេះយកទៅចាត់ការតាមច្បាប់ពីបទធ្វើទារុណកម្មលើកុមារភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាម្តាយដែលធ្វើទារុណកម្មលើកូននិងប្អូនមាន ឈ្មោះស៊ន គន្ធា អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់/ក្រុងកំពង់ឆ្នាំង។
រីឯជនរងគ្រោះដែលជាកុមារា កុមារីទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនិងត្រូវជាប្អូនមានឈ្មោះ÷១- ស៊ន ធារ៉ា ភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូនជនសង្ស័យ)២- ស៊ន ស្រីពៅ ភេទស្រីអាយុ០៨ឆ្នាំ(ត្រូវជាប្អូនស្រីជនរងគ្រោះ)។កុមារទាំងពីរនាក់បានរងដោយម្តាយនិងបងស្រីយកម្ជុលចាក់បាតជើងទាំងសងខាងរបួសស្ទើរសុសសាច់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ខែសីហា ឆ្នាំ២០២០នៅចំណុចផ្ទះកើតហេតុខាងលើ ព្រោះខឹងកុមារទាំងពីររពិសនិយាយមិនស្តាប់។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ខណ:កុមាររងគ្រោះទាំង២នាក់ត្រូវក្រុមគ្រួសារយកទៅរុំរបួសនៅមន្ទីរពេទ្យ៕
ដោយ៖ប្រាថ្នា