ព័ត៌មានទាន់ហេតុការណ៍៖

ប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិស​នឹងបាតុកម្ម​នៅប៉េរូស្លាប់និងរបួស​២០នាក់

ចែករំលែក៖

អន្តរជាតិ៖ តាមសារព័ត៌មាន​TTXVN បានផ្សាយថា កាលពីថ្ងៃទី១០ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ប្រទេសប៉េរូ លោកPeru Jorge Montoya បានប្រកាសថា មានមនុស្ស​៣នាក់ស្លាប់​និង​១៧នាក់រងរបួស​ ក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិស នឹងក្រុមបាតុករជនជាតិភាគតិច។
ការប៉ះទង្គិចគ្នា​នេះកើតឡើងក្រោយក្រុមកុលសម្ព័ន្ធនៅព្រៃអាម៉ាហ្សូនធ្វើបាតុកម្ម​ប្រឆាំង​ការបំពុលបរិស្ថាន ប៉ះពាល់យ៉ាងខ្លាំងដល់ព្រៃឈើ និងបរិស្ថានរស់នៅរបស់ក្រុមជនជាតិភាគតិច​នៅក្នុងព្រៃអាម៉ាហ្សូន។បាតុកម្មកើតឡើងនៅតំបន់ស្នាក់នៅរបស់កម្មកររោងចក្រPetroTal របស់កាណាដាស្ថិតនៅក្នុងស្រុកBretaña ភាគខាងជើងប្រទេសប៉េរូ។ក្រុមកុលសម្ព័ន្ធបានទាមទារឲ្យក្រុមហ៊ុនប្រេងខាងលើ​ផ្អាកដំណើរការ ដោយសារតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ពួកគាត់។
កាប៉ះទង្គិចគ្នាកើតឡើងក្រោយពេលបាតុករមានកាំភ្លើងបាញ់ទៅលើប៉ូលិសម្នាក់បណ្តាលឱ្យរងរបួស​។ក្នុងពេលជាមួយគ្នានេះដែរ អង្គការតំណាងក្រុមកុលសម្ព័ន្ធអាម៉ាហ្សូននៅប៉េរូ(Orpio)បានបញ្ជាក់ថា ប៉ូលិសជាអ្នកចាប់ផ្តើម​បង្កឲ្យមានអំពើហិង្សា​មុនគេ ។
កន្លងមកមានភ្លើងឆេះជាទ្រង់ទ្រាយធំនៅប្រទេសប្រេស៊ីលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ក្រុមជនជាតិភាគតិចនៅព្រៃអាម៉ាហ្សូន។ មិនតែប៉ុណ្ណោះ ការកាប់ព្រៃ ការរុករករ៉ែធម្មជាតិ ជាចំណែកធ្វើឲ្យបរិស្ថានរងផលប៉ះពាល់យ៉ាងខ្លាំង៕ធី រីណា


ចែករំលែក៖