ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងមួកខៀវ ៧១នាក់ បន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះមកពិនិត្យ សួរសុខទុក្ខ និងលើកទឹកចិត្តដល់ កម្លាំងកងកម្លាំងមួកខៀវចំនួន៧១នាក់ កំពុងបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោក សែម សុវណ្ណនី បានអរគុណដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ មានមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ និងបានរៀបចំទីតាំងចត្តាឡីស័ក នៅតាមសាលារៀននានានៅទូទាំង ប្រទេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិង ជនបរទេសគ្រប់រូបចូលមកកម្ពុជា ក្នុងបំណងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល មេរោគកូវីដ១៩។

លោកអគ្គនាយក ក៏បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងមួកខៀវទាំងអស់នោះ ត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលចូលរួមប្រយុទ្ធប្រឆាំងនៃការឆ្លងរីក រាលនៃមេរោគកូវីដ១៩ ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយកងកម្លាំងត្រូវតែមានស្មារតីរឹងមាំ។

លោកអគ្គនាយក បានបញ្ជាក់ទៀតថា ក្រុមការងារមជ្ឈមណ្ឌលជាតិរក្សា នឹងបន្តចុះសួរសុខទុក្ខជា បន្តបន្ទាប់ និងលើកទឹកចិត្តដល់កម្លាំងមួកខៀវកំពុងធ្វើចត្តាឡីស័ក។ កម្លាំងមួកខៀវកម្ពុជា ដែលកំពុងធ្វើចត្តាឡីស័កនេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ជាពិសេសគឺក្រុមគ្រូពេទ្យប្រចាំថែរក្សាព្យាបាល មានបន្ទប់ចត្តាឡីស័ក ស្អាត មានបរិយាកាសល្អ មានកម្លាំងសមត្ថកិច្ចយាមកាមជាប្រចាំ ផ្តល់នូវអាហារគ្រប់គ្រាន់ផងដែរ

ក្នុងដំណើរចុះសួរសុខកម្លាំងមួកខៀវ លោក សែម សុវណ្ណនី បានផ្តល់ថវិកាចំនួន៤០០ដុល្លារ បន្ថែមលើរបបអាហារ ក្នុង១បន្ទប់ផ្តល់ទឹកក្រូច១កេសសរុប២០កេស ទឹកបរិសុទ្ធដបធំ១លីត្រកន្លះ ១កេស សរុប២០កេស។ មិនតែប៉ុណ្ណោះលោក ក៏បានឧបត្ថម្ភថវិកា៥០០ដុល្លារដល់ក្រុមពេទ្យប្រចាំការនៅទីតាំងចត្តាឡី ស័កបុរី១០០ខ្នង និងឧបត្ថម្ភថវិកា៥០០ដុល្លារដល់ក្រុមសន្តិសុខយាមប្រចាំនៅទីនោះផងដែរ៕ដោយ៖ស តារា


ចែករំលែក៖