ខេត្តស្វាយរៀង៖ មន្ត្រីជំនាញបន្តរកឃើញពពុះសណ្ដែក ១១គីឡូក្រាមមានសារជាតិគីមីធ្វើអោយប៉ះពាល់ដល់សុខភាពនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតហួសកាលបរិច្ឆេទដែលត្រូវប្រើប្រាស់នៅផ្សារក្រោលគោនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងឃុំក្រោលគោស្រុកស្វាយជ្រំ។
យោងតាមមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង (កបប) បានចុះ ពិនិត្យមុខទំនិញនៅផ្សារក្រោគោ ស្រុកស្វាយជ្រំ បានធ្វើតេស្តគ្រឿងឧបភោគបរិភោគចំនួន៣៦គំរូ រកឃើញនៅក្នុងពពុះសណ្ដែ មានសារធាតុគីមីសរុប ១១គីឡូក្រាម និងនំកញ្ចប់មួយចំនួនទៀតហួសកាលបរិច្ឆេតប្រើប្រាស់ បានដកហូតយកទៅកម្ទេចចោល។
ប្រភពបន្តទៀតថា ការចុះពិនិត្យទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសាធាតុគីមីដែលអាជីវករតាំងលក់នៅលើ បន្លែ ត្រីសាច់ និងគ្រឿងឧបភោគ បរិភោគជាច្រើនគំរូ ជាពិសេសការវេចខ្ចប់ហួសកាលបរិច្ឆេទ ផុតកំណត់ប្រើប្រាស់។
ក្រោយពីបានធ្វើតេស្តជាបឋមទៅលើគ្រឿងឧបភោគបរិភោគ មន្ត្រីជំនាញបានរកឃើញនូវសារធាតុគីមីនៅលើពពុះសណ្ដែកចំនួន១១គីឡូក្រាម និងរកឃើញគ្រឿងឧបភោគបរិភោគមួយចំនួនទៀតហួសកាលបរិច្ឆេទដែលត្រូវប្រើប្រាស់។
មន្ត្រីជំនាញបានធ្វើកិច្ចសន្យាដកហូតយក មិនឲ្យប្រជាពលរដ្ឋឬអាជីវករ លក់បន្តទៀតទេ ព្រមទាំងធ្វើកិច្ចសន្យាមិនឱ្យមានលើកទី២ ទៀតនោះទេ។
ប្រភពបន្ថែមថាសារជាតិគីមី និងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទឲ្យប្រើប្រាស់នោះ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាប្រចាំ ជាពិសេស រលាកក្រពះ ពោះវៀន និងតម្រងនោម បណ្ដាលឲ្យសរីរាង្គកាយចុះខ្សោយ និងបាត់បង់ដល់អាយុជីវិតទៀតផង។
មន្រ្តីជំនាញនិងចុះត្រួតពិនិត្យទៅលើគ្រឿងឧបភោគ បរិភោគទូទាំងខេត្ត ក្នុងមួយខែពីរដង ដើម្បីស្វែងរកសារធាតុគីមី និងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទ និងការវិចខ្ចប់។
មន្ត្រីជំនាញអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញមុននឹងទិញរបស់អ្វីមួយយកទៅបរិភោគ សូមពិនិត្យទៅលើ កាលបរិច្ឆេប្រើប្រាស់ឲ្យបានច្បាស់លាស់៕
ដោយ៖ យឹម សុថាន