អន្តរជាតិ៖ រថភ្លើងធ្លាក់កង់ចេញពីផ្លូវដែកនៅតំបន់ Aberdeenshire របស់ស្កុតឡែននៅថ្ងៃទី១២ខែសីហា នេះបណ្តាលឲ្យមនុស្សជាច្រើនរងរបួសជាទម្ងន់ និងមានអ្នកស្លាប់ទៀតផង។
សារព័ត៌មាន Guardian ផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ព្រមទាំងអភិបាល រដ្ឋស្វ័យភាពស្កុតឡែនលោក Nicola Sturgeon ចាត់ទុកករណីគ្រោះថ្នាក់ខាងលើគឺជារឿងដ៏រន្ធត់ និងអាក្រក់បំផុត។
មន្ត្រីស្កុតឡែន បានឲ្យដឹងថារមានទូរថភ្លើងដឹកអ្នកដំណើរចំនួន៤ទូធ្លាក់ចេញពីផ្លូវ ក្នុងពេលធ្វើដំណើរពី តំបន់Aberdeen ទៅកាន់Glasgow Queen Steet ក៏ធា្លក់កង់ចេញពីផ្លូវក្នុងតំបន់ Carmont បណ្តាលឲ្យរបួសជាច្រើននាក់។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានតួលេខ ពីអ្នករងបួសនិងស្លាប់ ក្នុងគ្រោះថ្នាក់រថភ្លើងនេះនៅឡើយទេ៕ដោយ៖ធី រីណា