ភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ១២ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើ ការងារត្រៀមរៀបចំសន្និបាត ឆ្នាំ២០២០ និងទិសដៅការវាយតម្លៃអង្គភាពគំរូ។
បន្ទាប់ពីបានស្តាប់ នូវប្រធានបទ និង គោលបំណង ការត្រៀមសិក្ខាសាលា របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព និងអគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងដើម្បីប្រមូលធាតុចូលដាក់ជូនអង្គសន្និបាតរួចមក លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំឱ្យអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្រសួងខិតខំរិះរកនូវគំនិតផ្តួចផ្តើម និងការបង្កើតថ្មីៗបន្ថែមទៀតដើម្បីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕
ដោយ៖សិលា