ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជា ប្រចាំវៀតណាម រំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ យកចិត្តទុកដាក់អនុវត្តវិធានការ ការពារ និងទប់ស្កាត់ ការវាលដាល កូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សូមរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងសិក្សានិងមានវត្តមាននៅសាធារណរដ្ឋសង្គមនិយម វៀតណាម សូមយកចិត្តទុកដាក់អនុវត្តវិធានការ ការពារ និងទប់ស្កាត់ ការវាលដាល កូវីដ-១៩ ។
ក្នុងនោះដោយណែនាំដូចខាងក្រោម៖
ទី១- កាត់បន្ថយការទៅទីសាធារណៈ ឬទីកន្លែងប្រមូលផ្តុំមនុស្សច្រើន។

ទី២- ពាក់ម៉ាសពេលធ្វើដំណើរចេញទៅក្រៅ រក្សាគម្លាតក្នុងការប្រាស្រ័យទាក់ទងចម្ងាយ ២ម៉ែត្រ។

ទី៣- ជាប្រចាំត្រូវលាងដៃជាមួយសាប៊ូ ឬទឹកថ្នាំសម្លាប់មេរោគ ។
ទី៤- ហាមយកដៃប៉ះពាល់ភ្នែក ច្រមុះ មាត់ និងត្រូវខ្ពុរមាត់នឹងទឹកអំបិល ឬទឹកថ្នាំសម្លាប់មេរោគជាប្រចាំ។

ទី៥- ធ្វើអនាម័យផ្ទះសម្បែង ដោយលាងសំអាតទីកន្លែងស្នាក់នៅជាប្រចាំ ៦» និងអនុវត្តតាមការណែនាំផ្សេងទៀតរបស់គ្រឹះស្ថានសិក្សា និងអាជ្ញាធរពាក់ព័ន្ធ។
សេចក្តីដូចបានជំរាបជូន សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងមាន វត្តមាននៅសាធារណរដ្ឋសង្គមនិយមវៀតណាម យកចិត្តទុកដាក់អនុវត្ត ដើម្បីសុវត្ថិភាព សុខភាពរបស់ខ្លួន។ ស្ថានទូតសូមជូនពរដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សានិងមានវត្តមាននៅវៀតណាម សូមបានប្រកបដោយសុខភាពល្អ និងសំរេចបានជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា៖ នៅវៀតណាម គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ទី ១៣ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២២ នាក់ ទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ មាន នៅខេត្តដាណាំង ១៤ នាក់ ក្វាងណាម ២នាក់ ក្វាងទ្រី ១នាក់ និងនាំចូល ៥នាក់ នៅខេត្តខាញ់ហ៊រ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖