ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប៉ុនប៉ងលួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនករណីប៉ុនប៉ងលួច (មានដែកកែច្នៃកាច់សោម៉ូតូជាប់ខ្លួន) ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៩ និង០០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ ១-ឈ្មោះ សួន ដារ៉ា  ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(មានសារធាតុញៀន) ។

 ២-ឈ្មោះ លូ  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(មានសារធាតុញៀន)  ។ សមត្ថកិច្ចបញ្ជាក់ថាពួកគេត្រូវឃាត់ខ្លួនខណៈកម្លាំងល្បាតប៉ុស្តិ៍ឃើញគួរឲ្យសង្ស័យក៏ឆែករកឃើញមានដែកកែច្នៃសម្រាប់កាច់សោម៉ូតូជាប់ខ្លួន ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖