ព័ត៌មានទាន់ហេតុការណ៍៖

ខណៈនេះជំនន់ទឹកភ្លៀងកំពុងសម្រុកលិចភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ជាបឋមថា ខណៈនេះជំនន់ទឹកភ្លៀងកំពុងតែសម្រុកលិចលង់តំបន់មួយចំនួននៃមូលដ្ឋានរបស់ពួកគាត់ ហើយអ្នកភូមិក៏កំពុងខ្វែងខ្វាត់រកទីទួលសុវត្ថិភាពផងដែរ ។

 សេចក្ដីរាយការណ៍ដដែលបន្តថា ករណីជំនន់ទឹកភ្លៀងកំពុងសម្រុកលិចភូមិឋានប្រជាពលរដ្ឋនៅភូមិដំបូក១០០ឃុំត្នោតជុំនិងភូមិអូរចាន់ ឃុំស្វាយសនេះ គឺទើបនឹងកើតមានឡើងនោះទេ ហើយក៏ពុំទាន់មានករណីខូចខាតឬរងគ្រោះអ្វីគួរឲ្យកត់សម្គាល់នោះដែរ ខណៈកន្លងមកតំបន់ខ្លះៗមួយចំនួនដីនៅបែកក្រហែងនៅឡើយ តែយ៉ាងណាពួកគាត់បានត្រៀម និងប្រុងប្រយ័ត្នរួចហើយដែរ ព្រោះបច្ចុប្បន្នភូមិស្រុកពួកគាត់អត់មានទឹកសោះ ស្រាប់តែពេលនេះទឹកជំនន់វាយសម្រុកបែបនេះទៅវិញ ៕

ដោយ៖បុឹម ពិន


ចែករំលែក៖