ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌ Premier League លុបចោលការសម្រាករដូវរងារដោយសារតែខ្លាចស្ទះដល់រដូវកាលថ្មីឆ្នាំ២០២០-២០២១

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានលុបចោលការឈប់សម្រាករដូវរងាររបស់ខ្លួនសម្រាប់រដូវកាល ២០២០-២០២១ ដោយសារតែខ្លាចមានការកកស្ទះនៃការប្រកួតដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យុទ្ធនាការប្រកួតនាពេលខាងមុខនេះនឹងមានរយៈពេលខ្លីជាងរដូវធម្មតាចំនួន៥សប្តាហ៍ដោយសារតែការប្រកួតរដូវកាលឆ្នាំ២០១៩-២០២០បានពន្យារពេលយូរពេក

កាលពីរដូវកាលមុនក្រុមនីមួយៗមានមួយមានពេលសម្រាកមួយសប្តាហ៍ពេញនៅខែកុម្ភៈ ប៉ុន្តែសម្រាប់ការបន្តមិនសម្រាកនេះត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេសអះអាងថា វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្លិ និងប្រទេសមុនពេលយុទ្ធនាការយូរ៉ូ ឆ្នាំ២០២០ របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលព្រឹត្តិការណ៍យូរ៉ូ២០២០ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១។

ក្តីសង្ឃឹមនៃការសម្រាកប្រហាក់ប្រហែលគ្នាមុនពេលព្រឹត្តិការណ៍យូរ៉ូមកដល់ដែបានគ្រោងទុក ត្រូវបានលុបចោលវិញដោយសារតម្រូវការក្នុងការប្រកួតប្រជែងកីឡាបាល់ទាត់នៅក្នុងស្រុកមានរហូតដល់៣កម្មវិធីបូករួមនឹងការប្រកួតលក្ខណៈអន្តរជាតិ និងជម្រុះយូរ៉ូផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖