ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក បានចាត់តាំងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក ដឹកនាំមន្ត្រីជំនាញ និងលោកបណ្ឌិតឱសថសាស្រ្ត ឯម វុឌ្ឍីន៍ ប្រធានមន្ទីរពិសោធន៍ ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដើម្បីប្រជុំពិភាក្សាការងារបច្ចេកទេសមួយចំនួនជាមួយ ថ្នាក់ដឹកនាំនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងថ្នាក់ដឹកនាំនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ។
កិច្ចប្រជុំពិភាក្សាថ្នាក់បច្ចេកទេសនេះគឺធ្វើឡើងដេីម្បីពង្រឹងកិច្ចសហការនិងជំរុញលេីផែនការអនុវត្តន៍រួម និងប្រកាសរួមដែលបានដាក់ចេញរវាងក្រសួងមហាផ្ទៃ និឹងក្រសួងសុខាភិបាលនាពេលកន្លងមក ។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក.) ជាសេនាធិការជូន ក្រសួងមហាផ្ទៃក្នុងការអនុវត្តការងារស្តីពីការគ្រប់គ្រងគុណភាព សេវាកម្ម វិធានការទប់ស្កាត់ និងលុបបំបាត់ផលិតផលសុខាភិបាលខុសច្បាប់ និងសេវាសុខាភិបាលឯកជនខុសច្បាប់ដេីម្បីសុខភាព និងសុវត្ថិភាពសង្គម ៕ដោយ៖ សិលា