ព័ត៌មានទាន់ហេតុការណ៍៖

ម្តេញ ឬរំដេញជាឱសថធម្មជាតិដ៏ពូកែព្យាបាលជំងឺ ជួយប៉ូវកម្លាំង ហេវហត់

ចែករំលែក៖

ភ្នំពេញ៖ តាមពិត ម្តេញ ឬរំដេញជាឱសថធម្មជាតិដ៏ពូកែព្យាបាលជំងឺ ជួយប៉ូវកម្លាំង ហេវហត់។ ក្នុងនោះ ព្យាបាលប៉ូវកម្លាំង ហេវហត់ រោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន។
សូមបញ្ជាក់ថា៖ ប្រភេទរុក្ខជាតិ ម្តេញ ឬរំដេញ គឺមានផ្នែកប្រើប្រាស់ដូចជា៖ សម្បក ស្លឹក ផ្លែ។ បើអាចការព្យាបាលបាន មាន ៖
-សម្បក ប៉ូវកម្លាំង ហេវហត់
-សម្បក ប្រើដាំទឺកកម្តៅឲ្យស្រ្តីទើបនឹងឆ្លងទន្លេផឹក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលសម្រាលរួច
-ស្លឹក អាចស្ងោរលាងដំបៅ និងរោគសើរស្បែក
-ផ្លែមានម្សៅ និងមានរសជាតិផ្អែម ហូបបាន
-ផ្លែអាចបញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន។ កំរិតប្រើ៖ ប្រើពី ១០ ទៅ ២០ក្រាម ក្នុងមួយថ្ងៃ៕

ប្រភព៖ អ៊ាង សុផល្លែត


ចែករំលែក៖