ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូ ប្រកាសកាន់ទុក្ខ​៣០ថ្ងៃ​ ដល់ជនរងគ្រោះស្លាប់ដោយសារកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីម៉ិចស៊ីកូ លោកAndres Lopez Obrador បានចុះហត្ថលេខាលើច្បាប់ កាន់ទុក្ខរយៈពេល​៣០ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយកូវីដ-​១៩​។ ការកាន់ទុក្ខចាប់ផ្តើមថ្ងៃទី​១៣ខែសីហា ដល់ថ្ងៃទី​១១ខែកញ្ញាឆ្នាំ​២០២០ ។
ជាមួយគ្នានេះដែរប្រធានាធិបតីម៉ិចស៊ីកូ​បានប្រកាសចំណាយមូលនិធិជាតិចំនួន​៥ពាន់លានដុល្លារ ដើម្បីធានាដល់ប្រភពផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋទាំងអស់​។
ម៉ិចស៊ីកូ​គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត​ដោយកូវីដ​-១៩ ដោយមានអ្នកឆ្លងកើនឡើងដល់ទៅ​ ៥១១ពាន់នាក់ និងស្លាប់ជិត​៥៦ពាន់នាក់។ ម៉ិចស៊ីកូជាប្រទេសឈរលំដាប់ទី៦ពីចំនួនអ្នកឆ្លងនៅលើពិភពលោក និងឈរលំដាប់ទី​៣ពីចំនួនអ្នកស្លាប់។
ចំពោះស្ថានភាព​នៃការឆ្លងរាលដាលកាន់តែខ្លាំង រដ្ឋាភិបាលម៉ិចស៊ីកូ បានខិតខំស្វែងរកប្រភពផ្គត់ផ្គងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ឲ្យបានឆាប់បំផុត​។ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Mexico Marcelo Ebrard បានបញ្ជាក់ថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ នៅខែវិច្ឆិកាឆ្នាំ​២០២០ តាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាហ្សង់ទីននិងក្រុមហ៊ុនឱសថAstraZeneca៕

ដោយ៖ធី រីណា


ចែករំលែក៖