ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ​បញ្ជាក់ថា បេក្ខភាពអនុប្រធានាធិបតីអាមេរិកមិនមានលក្ខណៈគ្រប់គ្រាន់

ចែករំលែក៖

អន្តរជាតិ៖ ក្រុមការងារឃោសនាបោះឆ្នោតរបស់បេក្ខភាព​ប្រធានាធិបតីចូ បៃឌិន បានប្រតិកម្មយ៉ាងខ្លាំង​​ក្នុងពេលដែលលោកត្រាំចាត់ទុកបេក្ខភាពអនុប្រធានាធិបតី លោកស្រី​Kamala Harris មិនមានលក្ខណៈគ្រប់គ្រាន់កាន់តំណែងនេះ។
សារព័ត៌មាន​​BBC នៅថ្ងៃទី​១៥ ខែសីហា​បានផ្សាយថា ក្រុមឃោសនាបោះឆ្នោតរបស់លោកបៃឌិន​បានប្រតិកម្មយ៉ាងខ្លាំងទៅលើការលើកឡើងរបស់ប្រធានាធិបតីដូណាល់ ត្រាំ។ លោកស្រី​Kalama Harris ទទួលបានការជ្រើសរើសពីលោកបៃឌិន​សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកត្រាំ បានចាត់ទុកលោកស្រី Kamala Harris មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការកាន់តំណែងអនុប្រធានាធិបតី ដោយលោកបានលើកឡើងថា លោកស្រី​Kalama Harris កើតនៅទីក្រុង Oakland រដ្ឋកាលីហ្វ័រនីញ៉ា​អាមេរិកនៅឆ្នាំ​១៩៦៤​។ ឪពុករបស់លោកស្រី គឺជាជនជាតិ​ Jamaica ចំណែកម្តាយរបស់លោកស្រីគឺជាជនជាតិឥណ្ឌា ហើយអ្នកទាំងពីរមិនមែនជាពលរដ្ឋអាមេរិកក្នុងពេលដែលលោកស្រី​កើតមក​ ដូច្នេះ​លោកស្រីមិនគ្រប់លក្ខណៈកាន់តំណែងអនុប្រធានាធិបតីអាមេរិកឡើយ។
ការបោះឆ្នោតអាមេរិកកាន់តែខិតជិត មកដល់ លោកត្រាំកាន់តែរកវិធីសាស្ត្រ​ដើម្បីវាយប្រហារ យកឈ្នះក្នុងការបោះឆ្នោត​នៅថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០​។ តាមការស្ទង់មតិលោកត្រាំ​ចាញ់ប្រៀបយ៉ាងឆ្ងាយទៅលើបេក្ខភាព​ បៃឌិន។ មិនតែប៉ុណ្ណោះក្រោយពេលជ្រើសរើស​អនុប្រធានាធិបតី គឺជាបុគ្គលដែលមានម្តាយដើមកំណើតអាស៊ី និង ​ឪពុកដើមកំណើតអាហ្វ្រិក ធ្វើឲ្យការគាំទ្រកាន់តែកើនឡើងខ្ពស់ ៕ដោយ៖ធី រីណា


ចែករំលែក៖