ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី​១៦ សីហា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៧០១​គ្រឿង ត្រូវបាន​ផាកពិន័យ​

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១៦ សីហា ឆ្នាំ២០២០  រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ៧០១​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​។ នេះបើយោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ ។

សូមបញ្ជាក់ថា៖ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន៧០១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៤៩១​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​ដោយឡែក​ក្នុង​រយៈពេល​១៦​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៦ ខែសីហា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៤,៣៧៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០,៤២៩​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​តាមរបាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៦​ថ្ងៃ នៃ​ខែសីហា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕

ដោយ៖ សិលា


ចែករំលែក៖