ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកជែងម៉ូតូ ខ្វះការប្រុងប្រយត្ន័ បុកម៉ូតូស្លាប់២នាក់ តៃកុងរថយន្តរត់គេចបាត់ស្រមោល

ចែករំលែក៖

ខេត្តបាត់ដំបង៖តាមរបាយការណ៍របស់កម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានឲ្យដឹងថាកាលពីថ្ងៃទី ១៦ ខែ សីហាឆ្នាំ២០២០  វេលាម៉ោង ១០និង ៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងដំណើរច្រាសទិសគ្នាបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃ អធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបញ្ជាក់ថា រថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ស្លាកលេខ២C ៣៨១១ ភព បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ដែលក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់។

រថយន្តខាងលើនេះបើកបរក្នុងទិសដៅពីកើតទៅលិចហើយពេលមកដល់ចំណុចកើតហេតុបើកជែងម៉ូតូមិនប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកម៉ូតូកំពុងតែធ្វើ ដំណើរទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមC125ស៊េរីឆ្នាំ២០១២ពណ៌ខ្មៅស្លាកលេខ ១T-៦៨៩៤បណ្តាលឲ្យ ស្លាប់០២នាក់ ក្នុងនោះអ្នកបើកបរឈ្មោះជិន ចាន់រ៉ា ភេទ ប្រុសអាយុ  ២៥ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ស្លាប់ នៅនិងអ្នករួមដំណើរ ឈ្មោះ បែន  សុខនី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសក្បាលធ្ងន់បាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន រួចបានដាច់ខ្យល់ស្លាប់។  សាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ទៅឲ្យឪពុកម្តាយរៀងៗខ្លួនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី 

រីឯវត្ថុតាងបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់តាមនីតិវិធីច្បាប់  ដោយ៖ ស សារ៉េត


ចែករំលែក៖