ព័ត៌មានទាន់ហេតុការណ៍៖

កប៉ាល់នេសាទរាប់ពាន់គ្រឿងរបស់ចិនត្រៀមចូលទៅកាន់សមុទ្រចិនខាងត្បូង

ចែករំលែក៖

    បរទេស៖ ក្រោយពេលច្បាប់ហាមប្រាមនេសាទនៅសមុទ្រចិនខាងត្បូង ដែលអនុម័តដោយរដ្ឋាភិបាលចិន អស់សុពលភាពនៅរសៀលថ្ងៃទី​១៦ខែសីហា ។ តាមគម្រោងនឹងមានកប៉ាល់នេសាទ​រាប់ពាន់គ្រឿង នឹងចេញទៅសមុទ្រ ចិនខាងត្បូង។
បណ្តាញទូរទស្សន៍ចិនបានផ្សាយថា នឹងមានកប៉ាល់នេសាទ​ដល់ទៅ​១៦ពាន់គ្រឿង នឹងចាកចេញពីខេត្តឆ្នេរសមុទ្រហៃណាន់ ទៅនេសាទ នៅសមុទ្រចិនខាងត្បូង ក្រោយច្បាប់ហាមប្រាមអស់សុពលភាព។ ចាប់ហាមប្រាមនោះបានអនុវត្តតាំងពីថ្ងៃទី​១ខែឧសភា ដល់ថ្ងៃទី​១៦ខែសីហា ។
ក្នុងរយៈពេល​៣ខែដែលបានហាមប្រាម កម្លាំងទាហានជើងទឹកចិនបានតាមដានយ៉ាងយកចិត្តទុកដាក់ខ្លាចមានកប៉ាល់នេសាទបំពានច្បាប់​។ក្នុងរយៈពេលនោះ មាន ការយាមល្បាត​ដល់ទៅ៥៦០៥លើក ចាប់បានកប៉ាល់នេសាទខុសច្បាប់ ១៧៦៨គ្រឿង ក្នុងនោះមាន​កប៉ាល់របស់ចិន ១៦៩១គ្រឿង និងបំផ្លាញឧបករណ៍នេសាទជាច្រើនផ្សេងទៀត​។
ចិនបានចាប់ផ្តើម​អនុម័តច្បាប់ហាមនេសាទនៅសមុទ្រចិនខាងត្បូង ចាប់តាំងពីឆ្នាំ​១៩៩៩ រហូតមកទល់ពេលនេះ បើទោះបី​ ទទួលរងការប្រតិកម្មយ៉ាងខ្លាំងពី បណ្តាប្រទេសក្នុងតំបន់​​។

កាលពីខែឧសភា វៀតណាម​បានច្រាលចោលអនុម័តច្បាប់ហាមនេសាទជាឯកតោភាគី​នៅសមុទ្រចិនខាងត្បូង​៕ដោយ៖ធី រីណា


ចែករំលែក៖