ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យត្រៀមលក្ខណៈទប់ស្កាត់បាតុកម្ម

ចែករំលែក៖

ប្រទេសថៃ៖ក្រុមបាតុករនិស្សិត សិស្ស ប្រឆាំងរដ្ឋាភិបាលថៃ​ និងស្នើឲ្យកែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសថៃ​ ។ បាតុកម្មនេះបានអូសបន្លាយជាច្រើនថ្ងៃកន្លងមកហើយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកមិនប្រឆាំងនឹងសកម្មភាពធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកឡើយ ប៉ុន្តែអ្វីដែលបាតុករស្នើឡើង គឺយើងមិនអាចធ្វើទៅបានឡើយ។
នៅក្នុងកិច្ចប្រជុំជាមួយបណ្តាមន្ត្រីសន្តិសុខ​ជាតិថៃកាលពីថ្ងៃទី​១៩ខែសីហា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានបញ្ជាដល់កងកម្លាំងត្រៀមលក្ខណៈទប់ស្កាត់បាតុកម្ម​ របស់ក្រុមនិស្សិត​។
បាតុកម្មនៅទីក្រុងបាងកកតែងតែធ្វើឡើងនៅចុងសប្តាហ៍ ដែលមានអ្នកចូលរួមប្រមាណ​ជាង​១ម៉ឺននាក់។ បាតុកម្មរបស់ក្រុមនិស្សិត គឺមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ​២០១៤ ក្រោយការធ្វើបាតុកម្ម​ ឈានដល់រដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់​ ស៊ីណាវ៉ាត្រា​។
ក្រុមបាតុករ​បានស្នើឲ្យរំលាយរដ្ឋសភា និងកែទម្រង់រដ្ឋធម្មនុញ្ញ​ ។ ការទាមទារនោះរដ្ឋាភិបាល​បានយល់ព្រមកែទម្រង់ ប៉ុន្តែមិនអាច​រំលាយរដ្ឋសភាបានឡើយ​។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកDon Pramudwinai បានព្រមានថា បណ្តាអង្គការក្រៅរដ្ឋាភិបាលត្រូវតែរក្សាភាពស្ងៀមស្ងាត់ មិនត្រូវ​​លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖