ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាបបើកការប្រកួតមាន់អាំងឆ្ងាញ់ ដេីម្បីបង្ហាញភ្ញៀវទេសចរ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ ដែលមកទស្សនានិងកម្សាន្តកម្មវិធីសម្រាកក្នុងអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ។ 

ពិធីប្រកួតនេះ​ បានប្រារព្ធឡេីងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ​ ក្រោមវត្តមានរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប។

តាមការលេីកឡេីងរបស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងថា​ លក្ខន្ត័នៃការប្រកួតមាន់អាំង​ មានគណៈកម្មការត្រួតពិនិត្យ ដាក់ពិន្ទុ និង ភ្លក់រស់ជាតិផងដែរ ។ នៅក្នុងលក្ខ័ន្តប្រកួតនោះ ដោយបានពិនិត្យទៅលើសោភណ្ឌភាព អនាម័យ របៀបផ្សំគ្រឿង ប្រភពនៃមាន់ (មាន់ស្រែ ឬកសិកម្ម ) និងរសជាតិទៀតផង។ លោកបន្តថា កម្មវិធីសម្រាកសៀមរាបនាពេលនេះ ជាការផ្តល់ឱកាសក្នុងការលើកកម្ពស់ និង ជម្រុញនូវផលិតផលក្នុងស្រុក ក៏ដូចជាការ ជម្រុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ 

កម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅក្នុងខេត្តសៀមរាប ដែលរៀបចំឡើង ដោយសមាគមចុងភៅកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមប្រកួតយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចុងភៅចំណានៗ ជាច្រើនរូបផងដែរ ។ ការរៀបចំកម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេខេត្តសៀមរាប នាពេលនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញនូវស្នាដៃ នៃការអាំងមាន់ របស់ចុងភៅគ្រប់តំបន់ ក៏ដូចជារូបមន្តពិសេសខុសៗគ្នាជាច្រើនទៀត ព្រមទាំងបានដាក់តាំងបង្ហាញ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចូលរួមទស្សនា និង ភ្លក់នូវរស់ជាតិដ៏ឈ្ងុញឆ្ងាញ់ពិសា នូវមាន់អាំងពីគ្រប់តំបន់ក្នុងខេត្តសៀមរាប ។

គណៈកម្មការត្រួតពិនិត្យ និង ធ្វើការដាក់ពិន្ទុ ដល់បេក្ខជនមានអាជីពមកពីបណ្តាក្រុង ស្រុកទាំង១២ លទ្ធផលនៃការប្រកួតមាន់អាំងឆ្ងាញ់នៅខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទៅស្រុកបន្ទាយស្រី ,ជ័យលាភី លេខ២ បានទៅស្រុកសូទ្រនិគម និង ជ័យលាភីលេខ៣ បានទៅក្រុងសៀមរាប៕ដោយ៖សហការី


ចែករំលែក៖